សហការ-ឧបត្ថម្ភ       
 
  • ជូលីមានប្រុសបរទេសសុំរៀបការ


    ជូលីមានប្រុសបរទេសសុំរៀបការ
    កញ្ញាជូលី ត្រូវបានគេប្រសិទ្ធិនាមថា គឺជាតារាមុខស្រទន់មានមន្តស្នេហ៍មួយដូងប្រចាំពិភពសិល្បៈ ក្នុងឋានៈជាតារា
    ចូលចិត្តស្លៀកពាក់ស្រគត់សស្រគំនោះ។ប៉ុន្តែនៅពេលសាកសួរពីចំណង់ចំណូលចិត្តស្លៀកពាក់របស់នាងវិញនាង
    ប្រាប់ថា នាងបែរជាចូលចិត្តបែបឈុតលេចលើលេចក្រោមនៅវិញ។ក្នុងជំនួបជាមួយវេបសាយ អម្ពិលអម្ពែក ជូលី
    ថ្លែងថាថ្មីៗនេះមានប្រុសបរទេសសុំនាងរៀបការ។
    ក្រោយបែកបាក់ស្នេហាមួយរយៈមក តារាចម្រៀងជូលី បាននិយាយដោយឥតលាក់លៀមថា បន្ទាប់ពីរវល់ការងារ
    ច្រើននៅតាមកម្មវិធីទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍រៀងរាល់ថ្ងៃរហូតសៅរ៍ អាទិត្យ និងថតស្ពតពាណិជ្ជកម្មរួមទាំងខារ៉ាអូខេ
    នោះ នាងបានផ្អាកពីការច្រៀងប្រចាំភោជនីយដ្ឋាន។
    ជូលីបញ្ជាក់ថាអ្វីដែលនាងប្លែកនោះមិនដឹងថាហេតុអីបានជាជនបរទេស និងអាណិកជនខ្មែរដែលរស់នៅក្រៅស្រុក
    មាន អូស្រ្តាលី អាមេរិក កាណាដាបានទូរស័ព្ទមកទាក់ទងសុំស្នេហាពីនាងថែមទាំងដឹងថានាងបានបែកបាក់សេ្នហា
    ជាមួយសង្សារ។
    តារារូបនេះបន្តថា ពិសេសថែមទាំងមានអ្នកខ្លះសុំនាងរៀបការដោយត្រង់ៗទាំងមិនដែលនឹងបានឃើញមុខគ្នាផងហ្នឹង‌‌!។
    តារាស្រីវ័យ២៩ ឆ្នាំជូលីថ្លែងថា នាងបានត្រឹមតែបដិសេធប៉ុណ្ណោះ ព្រោះក្រៅពីមិនធ្លាប់ស្គាល់ហើយ នាងថែមទាំងបារម្ភ
    ខ្លាចប៉ះប្តីគេទៀតផង។នាងបញ្ជាក់ថាស្នេហាទាល់តែស្គាល់ពីចិត្តថ្លើមគ្នាសិន មិនមែនស្រឡាញ់តែម្ខាងៗបានទេ គឺ
    ទាល់តែស្រឡាញ់ទាំងសងខាងទើបទៅរួចចា៎!៕

 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ