សហការ-ឧបត្ថម្ភ       
 
  • ង៉ែត លីតាល្បីមានឩកញ៉ាឩបត្ថម្ភ


    ង៉ែត លីតាល្បីមានឧកញ៉ាឧបត្ថម្ភ
    អតីតក្រុមតន្រ្តីGirl Bandប្រចាំCTN ង៉ែត លីតាបានស្រវ៉ាចាប់សិល្បៈជាច្រើនឆ្នាំមកហើយ បន្ទាប់ពីនាងបានប្រឡងជាប់ជា
    តារាចម្រៀងមកនោះ។ង៉ែត លីតាប្រាប់ថាកាលពីមុននាងមានការងារជាច្រើនស្ទើរតែរកពេលទំនេរសំរាកមិនបាន មិនថា
    ច្រៀងConcertនៅតាមខេត្ត ក្រៅពីនេះនាងក៏មមាញឹកជាមួយនិងការងារថតខារ៉ាអូខេទាំងស្ពតពាណិជ្ជកម្មម្តងៗទៀតផង។
    ប៉ុន្តែនៅពេលនាងទំនេរពីការងារស្រាប់តែមានពាក្យខ្សឹបខ្សៀវលេចឮល្បីថានាងមានឧកញ៉ាឧបត្ថម្ភទៅវិញ។
    កញ្ញាង៉ែត លីតាប្រាប់ឲ្យដឹងថា មុនមានវត្តមាននៅក្នុងវិស័យសិល្បៈ នាងគ្រាន់តែជាសិស្សរៀននៅថ្នាក់ទី១២នៅខេត្ត
    ព្រះសីហនុប៉ុណ្ណោះ។ប៉ុន្តែដោយស្រឡាញ់សិល្បៈតាំងពីតូចមក គឹនៅឆ្នាំ២០០៧នាងបានសម្រេចបង្កើតក្រុមGirl Band
    មួយដោយមានគ្នា៤នាក់ មានកញ្ញាដាវីណា ដាលីស សុម៉ាលី និងរូបនាង បាននាំគ្នាមកដាក់ពាក្យប្រឡងចម្រៀងចាប់
    តាំងពីខេត្តរហូតដល់ជាប់ឡើងមកជំរុះនៅភ្នំពេញ។
    តារារូបនេះបន្តថាទីបំផុតក្រុមចម្រៀងតន្រ្តីGirl Band របស់ខ្ញុំក៏បានប្រឡងជាប់ជាក្រុមតន្រ្តីឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍
    CTN។លីតាបន្តទៀតថា ក្រោយពីប្រឡងជាប់មកពួកខ្ញុំទាំង៤នាក់បានចុះកុងត្រារយៈពេល២ឆ្នាំជាមួយCTNដោយនាង
    ត្រូវចេញច្រៀងConcertតាមខេត្ត ក្នុងក្រុងនិងឡើងច្រៀងជាតារាកិត្តិយសតាមកម្មវិធីនានារបស់ទូរទស្សន៍ផង។
    ស្រីស្រស់ង៉ែត លីតានិយាយថា ខណៈពេលដែលខ្ញុំនៅជាប់កុងត្រាជាមួយCTN ខាងក្រុមហ៊ុនគេបានជួយរកទីផ្សារ
    ឲ្យពួកខ្ញុំច្រៀងតាមកម្មវិធីការប្រគុំតន្រ្តីនានា ហើយថែមទាំងបានរកកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ខែជាដើម។
    ប៉ុន្តែចាប់តាំងពីចប់កុងត្រាជាមួយCTNមក កញ្ញាង៉ែត លីតានិយាយថាការងាររបស់នាងបានថយចុះ គឺមិនសូវរវល់ដូចមុន
    ទេ។បច្ចុប្បន្នក្រៅពីថតខារ៉ាអូខេឲ្យផលិតកម្មពន្លឺនាគហោះរួមទាំងផលិតកម្មក្នុង និង ក្រៅស្រុកមួយចំនួនទៀត លីតាក៏ជា
    តារាស្ពតពាណិជ្ជកម្មផងដែរ។លីតាបានប្រាប់ឲ្យដឹងថាតាមពិតទៅមានផលិតកម្មក្នុងនិងក្រៅស្រុកនិងសមាគមន៍ខ្មែរនៅ
    ឯបរទេសទាក់ទងនាងជាញឹកញាប់ដែរ ប៉ុន្តែកម្មវិធីច្រើនតែជាន់គ្នាទើបនាងត្រូវអាក់ខានថតឲ្យផលិតកម្មខ្លះរហូតដល់
    អ្នកខ្លះគិតថានាងពិបាកក្នុងការហៅច្រៀងឬសម្តែងទៅវិញ។
    កន្លងមកកញ្ញាង៉ែតលីតាធ្លាប់បានចេញទៅសម្តែងConcert នៅប្រទេសអូស្រ្តាលីម្តងដែរ តាមរយៈសមាគមន៍ខ្មែរនៅ
    អូស្រ្តាលីជាមួយ លោក ឯក សុីដេ លោកជុំលីណូ និងកញ្ញាមុឹងវីសាកាលពីអំឡុងឆ្នាំ២០០៩។
    លីតាប្រាប់ថាសព្វថ្ងៃក្រៅពីរៀនភាសាអង់គ្លេស និងចិន នាងមិនសូវរវល់ប៉ុន្មានដែរ។តារារូបនេះនិយាយថា មានគេទាក់ទង
    នាងច្រៀងតាមភោជនីដ្ឋាន និង រង្គសាលនៅក្នុងពេលរាត្រីនៅព្រែកលៀបដែរ តែខ្ញុំមិនចង់ទៅច្រៀងព្រោះបារម្ភពីសុវត្ថិភាព
    ម្យ៉ាងខ្លាចមានរឿងមិនល្អប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ ហើយម៉ាក់ក៏គាត់មិនចង់ឲ្យច្រៀងនៅទីនោះដែរ។
    ពាក់ព័ន្ធនិងព័ត៌មានចចាមអារាមលេចឮថា កញ្ញាមានឧញ្ញ៉ាចិញ្ចឹមតារារូបនេះបានចេញមកបកស្រាយថា មិនមែនជាការ
    ពិតទេ!អត់មានអ្នកណាចិញ្ចឹមខ្ញុំឡើយ ហើយរឿងនេះវាគ្រាន់តែជារឿងនិយាយបង្កាច់បង្ខូចកិត្តិយសខ្ញុំប៉ុណ្ណោះ ខ្ញុំសុំធ្វើ
    ការបដិសេធទាំងស្រុង។
    អ្នកស្រីសុខ សុភាពអាយុ៥៧ឆ្នាំ ត្រូវម្តាយបង្កើតរបស់កញ្ញាង៉ែតលីតាបាននិយាយថារឿងនេះធ្លាប់មានគេសួរអ្នកស្រីដែរ
    អ្នកស្រីក៏ធ្លាប់បានប្រាប់ទៅគេថាវាជារឿងមិនពិតទេ វាគ្រាន់ជាដំណឹងចចាមអារាម។ចំណែករឿងសម្ភារៈរួមទាំងឡាន
    ផងគឺអ្នកស្រីបានទិញឲ្យលីតាជិះតាំងពីចូលសិល្បៈមកម្ល៉េះ។
    ម្តាយលីតាប្រាប់ឲ្យដឹងថា ខ្ញុំមិនចង់ឲ្យកូនចូលសិល្បៈដែរ តែដោយសារឃើញកូនស្រីស្រលាញ់ពេកក៏បណ្តោយតាមទៅ
    គឺសុខចិត្តមកតាមកូនរស់នៅភ្នំពេញ។អ្នកស្រីបន្ថែមទៀតថា អ្នកសិល្បៈខ្លះគេមានអ្នកឧបត្ថម្ភ ប៉ុន្តែកូនខ្ញុំៗសូមអះអាងថា
    គ្មានទេ។
    តារាចម្រៀងរូបនេះថ្លែងថា មានអ្នកស្រឡាញ់ចេះតែមានហើយគ្រាន់តែនាងមិនទាន់ចង់បាន។លីតានិយាយថាក្រៅពី
    បដិសេធពីរឿងឧកញ៉ាឧបត្ថម្ភនោះ កញ្ញាក៏ថ្លែងថាកញ្ញាមិនត្រូវការអ្នកចិញ្ចឹមទេ ព្រោះនាងមានឪពុកម្តាយរបស់នាងគាត់
    ផ្តល់ឲ្យគ្រប់គ្រាន់ហើយ៕


 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ