សហការ-ឧបត្ថម្ភ       
 
  • សីុ សុដាល្បីថាបែកបាក់ស្នេហ៍ជាមួយឧកញ៉ា


    តារាស្រីរូបស្រស់ ដែលនិយមស្លៀកពាក់សិចសីុខាងបង្អួតដើមទ្រូង។ក្បាលពោះនឹងគល់ភ្លៅ

    សីុសុដាពេលនេះកំពុងតែមានព័ត៌មានលេចឮថានាងបានបែកបាក់ស្នេហាជាមួយបុរសវ័យ

    ជាង៤០ឆ្នាំប្លាយម្នាក់ ដែលមានឋានៈជាឧកញ៉ា។នេះបើយោងតាមព័ត៌មានដែលធ្លុះធ្លាយ

    ចេញពីប្រភពអ្នកសិល្បៈ។

    កញ្ញា សីុសុដា ហៅអាពី បានចាប់ផ្តើមបោះជំហានចូលប្រឡូកនៅក្នុងពិភពសិល្បៈតាំងពី

    ឆ្នាំ២០០៥មក ជាមួយនិងជីវភាពពំុសូវជាហឺុហាប៉ុន្មានឡើយ។ប៉ុន្តែចាបតាំងពីចូលឆ្នាំ២០១១

    ភ្លាម តារាចម្រៀងនឹងសម្តែងរូបនេះបានផ្លាស់ប្តូរជីវភាពយ៉ាងខ្លាំង។អ្នកសិល្បៈមួយចំនួន

    និយាយថានាងហាក់ដូចជាហឺុហា ដោយមានផ្ទះវីឡាទាំងជុងៗរស់នៅនឹងមានរថយន្តទំនើបៗ

    ជិះទៀត ប៉ុន្តែគ្មានអ្នកណាដឹងថា ប្រភពប្រាក់ចំនូលដែលធ្វើអោយនាងមានបាននេះជាកំលាំង

    ញើសឈាមរបស់នាង  ឪពុកម្តាយរបស់នាងឬក៏បានមកពីប្រភពណាឡើយ។ព្រោះបើគិត

    ពីប្រាក់ចំណូលបានមកពីវិស័យសិល្បៈរបស់នាងដូចជាពំុទាន់ខ្លាំងក្លាចូលដល់លំដាប់តារា

    ល្បីនៅឡើយ។

    ប៉ុន្តែចម្ងល់ទាំងនេះត្រូវបានលេចធ្លាយបន្ទាប់ពីមានព័ត៌មានលេចឮកាលពីថ្មីៗនេះថា ស្រីស្អាត

    សីុសុដា បានបែកបាក់ស្នេហាជាមួយលោកឧកញ៉ាវ័យជាង៤០ឆ្នាំមក ទើបគេអាចសន្និដ្ឋានបាន

    ថា នរណាគឺជាអ្នកនៅពីក្រោយខ្នងនៃភាពមានបានដ៏ស្តុកស្តម្ភរបស់នាង។

    ពាក់ព័ន្ធនឹងរឿងខាងលើនេះ កញ្ញា សីុសុដាបានចេញមុខបកស្រាយបំភ្លឺថា កាលដែលគេ

    និយាយថានាងខ្ញុំមានស្នេហាជាមួយឧកញ៉ាហើយគេទិញផ្ទះទាំងជុងៗនិងឡានទំនើបឲ្យជិះ

    នោះមិនពិតទេ។គេឃើញនាងខ្ញុំហឺុហាគេចេះតែនិយាយបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំទៅ!ដោយគេបាន

    និយាយចចេកចចូចថាខ្ញុំបែកបាក់ជាមួយឧកញ៉ាទៅស្រឡាញស្រីៗដូចគ្នាទៀតផង។

    កញ្ញាបញ្ជាក់ថារឿងនេះគឺមិនពិតទាំងស្រុងទេព្រោះអ្វីដែលខ្ញុំមាននៅពេលនេះមិនថាផ្ទះ និង

    ឡានវាសុទ្ធតែជារបស់ឪពុកម្តាយរបស់ខ្ញុំទិញឲ្យខ្ញុំទាំងអស់។

    ដើម្បីលាងជំរះភាពមន្ទិលសង្ស័យនេះ កញ្ញា សីុសុដា បានសម្តែងប្រាប់ពីបេះដូងរបស់នាងថា

    សព្វថ្ងៃនេះខ្ញុំគ្មានជាប់ពាក់ព័ន្ធស្នេហាជាមួយអ្នកណាឡើយ៕

 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ