សហការ-ឧបត្ថម្ភ       
 
  • អារម្ភកថាអម្ពិលអម្ពែក


    ខណៈដែលពិភពលោកបច្ចុប្បន្ននេះ ជាយុគសម័យព័ត៌មានវិទ្យាគ្មានព្រំដែន ហើយមាន
    ការវិវឌ្ឍន៍ប្រែប្រួលមិនឈប់ឈរ មិនថាផ្នែកសេដ្ឋកិច្ច សង្គម ចំណេះដឹង សមត្ថភាព
    ជំនាញ ការកម្សាន្ត ឬ ព្រឹត្តិការណ៍សង្គមកើតឡើងក្នុងលោក ត្រូវបានគេដឹងឮតាមរយៈ
    ប្រព័ន្ធ(IT)នោះ គឺវេបសាយ “អម្ពិលអម្ពែក” ក៏ត្រូវបង្កើតឡើងបំពេញតម្រូវការទាំងឡាយ
    ជូនដល់មហាជនគ្រប់មជ្ឈដ្ឋាន ដោយគ្មានកំណត់ព្រំដែនឡើយ។
    អម្ពិលអម្ពែកគឺជាសុខុមសត្តពួកដង្កូវមានពន្លឺព្រាក់ៗនៅក្រោមពោះត្រង់ចុងកន្ទុយ ភ្លឺនៅ
    ក្នុងពេលយប់ងងឹត។ តាមជំនឿរបស់ខ្មែរ បើមានសត្វអម្ពិលអម្ពែកហើរចូលក្នុងផ្ទះ ម្ចាស់
    ផ្ទះនិងមានលោភ ឬ ជួបសំណាងល្អ។
    ជាមួយនិងការបង្កើតវេបសាយ “អម្ពិលអម្ពែក”នេះឡើងគឺក្នុងគោលបំណងដើម្បីបម្រើ
    ការកម្សាន្តសប្បាយ ក៏ដូចជាផ្តល់នូវព័ត៌មានថ្មីៗ ចំណេះដឹង ការស្រាវជ្រាវ បញ្ហាជំនឿ
    និងជីវិត សុខភាព សម្រស់ របត់ជីវិតរបស់អ្នកកវីនិពន្ធ អ្នកដឹកនាំរឿង តួសម្តែង តារាចម្រៀង
    ប្រលោមលោក បណ្តៅ កំណាព្យ និង សំណើចជាដើម។ ផ្តើមចេញពីចំនុចខាងលើទាំងអស់
    នេះ “អម្ពិលអម្ពែក”សង្ឃឹមថា អ្នកអាចនិងប្រែប្រួលជីវិត តាមរយៈការផ្តល់របស់វេបសាយនេះ
    ទោះបីក្នុងវិស័យអប់រំ ឬ ក្នុងផ្នែកផ្សេងៗទៀតក្តី។ អម្ពិលអម្ពែក ជឿជាក់យ៉ាងមុតមាំថា ៈ
    នៅថ្ងៃអនាគតខាងមុខ ប្រិយមិត្តមានពន្លឺភ្លឺចែងចាំងដូចជា អម្ពិលអម្ពែកជាក់ជាមិនខាន។
    ដូច្នេះដើម្បីក្លាយជាមនុស្សមានគំនិតទូលំទូលាយ អាចបោះជំហា៊នទៅកាន់គោលដៅ
    របស់ខ្លួន ប្រកបដោយភាពរុងរឿងត្រចេះត្រចង់នោះ មនុស្សយើងមិនគួរដេករងចាំព្រេង
    សំណាង ឬ ចាំឱកាសមកដល់ហើយមិនស្រវាចាប់វាសោះនោះទេ គឺលោកអ្នកគួរតែស្វះស្វែង
    រកឱកាសឱ្យខ្លួនឯងខ្លះផង៕

    វាចាអម្ពិលអម្ពែក 


 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ