សហការ-ឧបត្ថម្ភ       
 
  • គូលីកំនែន (ចប់)


    សន្តិភាព

    ការតស៊ូប្រជាជនខ្មែរ វៀត ឡាវ បានជ័យជាលំដាប់។សាមគ្គីរវាងប្រជាជនទាំងបីបានរីករាល់

    ថ្ងៃ។ ប្រជាជនស្នេហាសន្តិភាពសាកលលោកបានជួយឧបត្ថម្ភដល់ការតស៊ូប្រជាជនយើង។

    ប្រជាជនបារាំងក៏បានប្រឆាំងជាខ្លាំងនឹងសង្គ្រាមនៅឥណ្ឌូចិន។

    នៅខែធ្នូ ១៩៥២ នៅវ្យែនធានីប្រទេសអូទ្រីសសមាជប្រជាជនសាកលលោកដើម្បីសន្តិភាព

    ប្រជំុប្រតិភូ ១០០ប្រទេសបានធ្វើសេចក្តីសំរេចចិត្តមួយ បង្ខំរដ្ឋាភិបាលចក្រពត្តិបារាំងអោយ

    ឈប់ជិះជាន់ប្រទេសខ្មែរ វៀត ឡាវ នឹងអោយប្រទេសទាំងបីបានឯករាជ្យសន្តិភាព។

    បន្ទាប់ពីនេះ មានការប្រជំុមហាអំនាចទាំងបួននៅក្រុងប៊ែកឡាំងពិភាក្សាដោះបញ្ហាឯកភាព

    អាឡឺម៉ង់។ ក្នុងពេលប្រជំុដើមឆ្នាំ ១៩៥៤ លោកមូឡូតូ រដ្ឋមន្ត្រីបរទេសសូវៀតបានស្នើអោយ

    មានសន្និសីទនៅ សឺណែវ ដើម្បីដោះបញ្ហាឥណ្ឌូចិន និង កូរ៉េហើយអោយមានចិនកំុមុយនីស

    ចូលប្រជំុផង។

    សេចក្តីស្នើលោកមូឡូតូ ព្រមនឹងការឧបត្ថម្ភប្រជាជនស្នេហាសន្តិភាពសាកលលោក ព្រម

    នឹងកំលាំងប្រជាជនយើង ប្រឆាំងទល់នឹងអាណានិគមនឹងចក្រពត្តិនិយមបានអោយមាន

    សន្និសីទនក្រុង សឺណែវ ដែលចាប់ធ្វើពីថ្ងៃ ២៦មេសា រៀងរហូតមកដល់ថ្ងៃ ២១ កក្កដា ១៩៥៤។

    សន្និសីទបានសំរេចអោយជ័យជំនះមួយយ៉ាងទំហំមកប្រទេសខ្មែរ ឡាវ វៀតណាម អោយ

    បានសន្តិភាព ឯករាជ្យបោះឆ្នោតតាមរបៀបប្រជាធិបតេយ្យ។

    កិច្ចព្រមព្រៀង សឺណែវបានធ្វើអោយប្រជាជនខ្មែរ ឡាវ បារាំង វៀតណាម និង ប្រជាជជនស្នេហា

    សន្តិភាពសកលលោកត្រេកអរជាខ្លាំង។ តែកិច្ចព្រមព្រៀងធ្វើអោយពួកល្មោភសង្រ្គាមនេះឆោឡោ

    ជាខ្លាំងដែរ។ ចក្រពត្តិអាមេរិចកាំងក៏បាបទូងស្គរស្រែកហៅមិត្តភ័ក្តិ និង ដៃជើងរបស់គេអោយ

    បង្កើតអង្គការង្រ្គាមសេអាតូភ្លាមហើយបោកបំភ័យគំរាមខ្មែរយើងអោយចូលធ្វើជាកូនទាហាន

    របស់គេ។

    ដោយកិច្ចព្រមព្រៀង សឺណេវ សូរសព្ទកាំភ្លើងតូចធំទាំងប៉ុន្មានបានឈប់លឺ។​គ្រួសារបែកបាក់

    ជិត ១០ឆ្នាំបានជួបជំុគ្នាវិញខ្លះ។ ម្តាយបានឃើញកូន ប្រពន្ធបានជួបប្តី។ល។ មួយម្តងៗប្រជាជន

    ដែលត្រូវកៀរបានវិញត្រលប់ទៅភូមិចាស់វិញ។​មួយម្តងៗខ្មែរតស៊ូ ត្រលប់ចូលមកពីគ្រប់ទិស

    នៃប្រទេសខ្មែរ។ ឈ្លើយសឹកទាំងសងខាងក៏ត្រូវបានដោះលែង។អ្នកជាប់គុកព្រោះតស៊ូ

    នៅក្នុងបន្ទាយប្រមូលផ្តុំកំពង់ចាមក៏ត្រូវបានលែង។

    លឹមដែលបានជូនដូងទៅស្វាយដូនកែវ ក៏បានត្រលប់មកភូមិដើមអំពិលវិញ។អាចារ្យគឹម

    ពូស្វាយ មីងពតអ្នកយិន មីងអ៊ូ ត្រេកអរស្ទុះទៅទទួល ហើយលាន់មាត់គ្រប់គ្នាថា “កំុទៅ

    ណាវិញ យកស្រែពូមីងខ្លះធ្វើទៅ…។

    ជាដំបូងលឹមបានទៅវត្ត បង្សុកូលរំលឹកវិញ្ញាណក្ខន្ធ យាយម៉ុក តាង៉ែត នាងហេង ព្រមទាំង

    មិត្រគាត់ច្រើនទៀតដែលបានចាកឋានក្នុងការតស៊ូ។លោកគ្រូម៉ក់សូត្រស្តាំបានជួយជ្រំុជ្រែង

    បុណ្យបង្សុកូលយ៉ាងឧឡារិក។

    សឺណែវសន្តិភាព ក៏បានបើកអោយពូផាន់ត្រលប់មកឃំុគោកចំបក់វិញ។គាត់ចេញចូលពីភូមិ

    មួយទៅភូមិមួយដើរពន្យល់ប្រជាជនថា៖

    អាលឹមក្បត់ជាត់មកហើយ។ វាមុខជាជាប់គុកមិនខានទេ។កុំស្តាប់កំុជឿវានិយាយអោយសោះ

    ពួកវាសឺណែវដែរ។ ម្ងៃ៉ៗ លឺតែពង្រឹងពង្រីក ឯករាជ្យអព្យាក្រឹត សន្តិភាព។ លឺថាកិច្ចព្រមព្រៀង

    យោធាខ្មែរអាមេរិចអាក្រក់។ ចូលកំុស្តាប់វាអោយលង់ខ្លួនតាមចវាតិចថាផាន់មិនប្រាប់។

    កំុបោះឆ្នោតអោយពួកវាអោយសោះ..។ សុទ្ធតែអាក្បត់ជាត់អាកំុមុយនីស។ ព្រោះតែវាបំផ្លាញ

    ជាតិដូចនេះហើយបានជាបេក្ខជន ពួកវានៅកំពង់ចាមត្រូវចាប់ឃំុ។អាលឹមគង់តែដល់វេនចូល

    គុកទេ…។ពួកវានេះហើយដែរដុតត្រាបញ្ជីឃំុយើងហើយបានព័ទ្ធបាញ់ខ្ញុំនិង ប៉ូលិសជា នៅ

    ទួលគោកត្រស់។ ពួកវានេះ ហើយដែលបានដេញខ្ញុំអោយរត់ចោលកំនែងមេឃំុរត់ទៅពួននៅ

    ភ្នំពេញ…។

    សឺណែវសន្តិភាពបានបំភ្លឺប្រជាជនខ្មែរអោយភ្ញាក់ អោយយល់នយោបាយក្នុងស្រុក និងក្រៅ

    ប្រទេស។ ឆន្ទះ សន្តិភាព និង អព្យាក្រឹតភាពបានចាក់រាល់នាទីយ៉ាងជ្រៅទៅក្នុងមហាជន។

    ស្រីបាន មានសិទ្ធិដូចបុរស។ អ្នកស្រុកនៅឃំុគោកចំបក់បានភ្ញាក់រលឹកស្រលាញ់នយោបាយ

    អព្យាក្រឹត និងចេះរួបរួមគ្នាពិភាក្សាពីការបង្កើតសហករណ៍នៅក្នុងឃំុ។ពូផាន់បន្ទោស ជេរស្តី

    លឹមដូចម្តេច ក៏ប្រជាជនលែងជឿហើយមានខ្លះទៀតហ៊ានខ្ទាស់ពូផាន់អោយទាល់តែម្តងៗ

    នៅកណ្តាលវត្តលោក។ កំលាំងប្រជាជនស្អប់ខ្ពើមប្រឆាំងចក្រពត្តិនិយមអាមេរិចកាំងបាន

    ខ្ចប់មាត់ពូផាន់ព្រមទាំងបង្ខំគាត់អោយចេះនិយាយតាមអ្នកភូមិខ្លះផង។

    យើងត្រូវរួមសាមគ្គីគ្នា យើងត្រូវបំភ្លេចរឿងដើមចោល លឹមឯងខុសខ្លះ ពូក៏ខុសខ្លះ។ យើង

    ឈប់ជេរគ្នា។ ពួកលឹមឯងមិនឈរឈ្មោះធ្វើបេក្ខជនសភាខែត្រទេនៅឃំុយើងនេះ….។

    លឹមឯងជួយមែនទែន តែលោកហុងឈ្នះស្រេចហើយ។ គាត់បិុនអែបជើងគេណាស់កាល

    ជប៉ុនគាត់ស្អិតជាមួយជប៉ុន ហើយឥលូវបែបត្រូវជាមួយអាមេរិចកាំងណាស់…។ ជាដាច់ខាត

    ពូប្រឆាំងនឹងនយោបាយអាកាំងដែលអូសទាញយើងចូលសេអាតូ….។

    តែចំពោះអ្នកគ្រូ គូរស់ សឺណែវបានអោយអ្នកអរព្រួយបារម្ភលាយចំរុះគ្នា។មឹុងដែលបានលា

    អ្នកទៅមិនឃើញត្រលប់មកវិញសោះ។ម៉ែ ឪ​មឹុងបានចាំយូរឆ្នាំ​ពីរឆ្នាំអស់សង្ឃឹមក៏ប្រាប់អ្នក

    គ្រូ គូរស់ កំុអោយនៅចាំមឹុងទៀត។ តែអ្នកគ្រូ គូរស់មិនបានដាច់ចិត្តភ្លាមទេ។ អ្នកចេះតែនឹក

    ចេះតែមើលសំបុត្រមឹុងដែលបានទុកអោយអ្នកកាលល្ងាចចេញទៅ។អ្នកដើរសើុបសួរដំណឹង

    មឹុងរាល់ថ្ងៃ រាល់ខែ…។ ឆ្នាំ ១៩៥៥ កន្លង ឆ្នាំ ១៩៥៦មកដល់។ សាមគ្គីភាពរវាងប្រជាជនខ្មែរ

    បានរីកចំរើន នយោបាយអព្យាក្រឹត ប្រជាជនខ្មែរបានលើកទង់ជាតិខ្មែរអោយល្បីល្បាញសកល

    លោក។ ចក្រពត្តិនិយមអាមេរិចកាំងប្រឆាំងហើយ ដើរគ្រប់មធ្យោបាយជ្រៀតជ្រែកបំបែកខ្មែរ

    អោយបែកសាមគ្គីរវាងបក្ស និង បក្ស រវាងសមាជិកនិងសមាជិកក្នុងបក្ស។ប្រទេសកំុមុយនីស

    បានជួយឧបត្ថម្ភនយោបាយអព្យាក្រឹតខ្មែរ។ ប្រទេសសហភាពសូវៀត ប៉ូឡូញ ឆេកូស្លូវ៉ាគី

    យូគូស្លាវី បានទទួលតំនាងប្រជាជនខ្មែរ ហើយរៀបចំដាក់ទូតទៅវិញទៅមក។

    សេចក្តីអស់សង្ឃឹមបានទុកកន្លែងអោយក្តីសង្ឃឹម។អ្នកពេជ្រណារីបងជីដូនមួយអ្នកគ្រូ គូរស់

    បានដល់គូ។បុណ្យអាពាហ៍ពិពាហ៍បានរៀបចំធ្វើដោយរីករាយនៅខែពិសាខ។នៅថ្ងៃព្រឹកចូល

    រោងមនុស្សម្នាក់បាននាំសំបុត្រមួយច្បាប់មកជូនអ្នកពេជ្រណារី មានសេចក្តីថា៖

    សូមគោរពអ្នកបងណារី

    ខ្ញុំស្តាយជាខ្លាំងដោយមិនបានមកការអ្នកបងនៅថ្ងៃនេះ។សូមផ្ញើសំបុត្រនេះជូនពរអ្នកបងអោយ

    បានប្រកបតែសេចក្តីចំរើនគ្រប់ប្រការ។

    មឹុង

    សំបុត្រនេះ បានធ្វើអោយថ្ងៃចូលរោង កាន់តែរីករាយសប្បាយទ្វេទៀត។អ្នកគ្រូ គូរស់ អ្នកពេជ្រ

    ណារី ម៉ែ ឪ មឹុងបានចោមរោមអ្នកនាំសំបុត្រសួរដំណឹងពីមុឹង។អ្នកនាំសំបុត្របានអោយការថា៖

    ពីរខែក្រោយចេញពីព្រៃវែង មឹុងបានឡើងទៅចលនានៅស្ទឹងត្រែង។ក្នុងការប្រតិបត្តិការគាត់

    បានជួបប្រយុទ្ធយ៉ាងខ្លាំងនឹកកងទ័ពបារាំង។មឹុងត្រូវរបួសដៃឆ្វេងហើយសព្វថ្ងៃនេះកំបុតដៃម្ខាង។

    ឥលូវគាត់នៅបង្កើតផលស្រុកលើ…។

    ដំណឹងនេះបានពង្រីកមុខអ្នកគ្រូ គូរស់ ធំជាងគេ។អ្នកគ្រូបានជជីកសួរអ្នកនាំសំបុត្រសព្វគ្រប់

    ហើយស្នើឡើងទៅជាមួយទៅជួបមឹុង។ អ្នកនាំសំបុត្របានឃាត់ហើយសូមអោយអ្នកគ្រូសរសេរ

    សំបុត្រទៅវិញ។

    អ្នកគ្រូ គូរស់ បាននឹកអនុស្សាវរីយ៍គ្រប់សព្វហើយសរសេរសំបុត្រមួយផ្ញើទៅមឹុងថា៖

    មឹុងភ្លេចគូ រស់ហើយ រឺ នៅ                               ចិត្តខ្ញុំមូលទៅមឹុងមិិនភ្លេច

    សំបុត្រក្រោមពូកខ្ញុំមើលរេច                             លាក់ទុកមិនភ្លេចក្នុងហោប៉ៅ។

    មើលញឹករែងនឹកថែមចង់ជួប                           ចង់រួមចង់រួបចង់តាមទៅ

    តែដោយមិនដឹងមឹុងដើរទៅ                             ជ្រកនៅព្រៃភ្នំរនាមណា។

    ទើបតែថ្ងៃនេះបានដំណឹង                               ថាមឹុងបាត់ដៃឆ្វេងពិការ

    តែនៅដៃស្តាំគ្រាន់កាប់ឆ្ការ                              បង្កើនផលានៅស្រុកគេ។

    សូមមឹុងកំុព្រួយរឿងបាត់ដៃ                            ប្អូននៅអាល័យហើយសរសើរ

    ស្រលាញ់មឹុងឯងគ្មានអ្វីស្មើ                            ហើយខ្ញុំសូមស្នើមឹុងមកផ្ទះ។

                                                                                                  គូ រស់

    រំលងមួយខែក្រោយអ្នកគ្រូ គូរស់បានទទួលសំបុត្រមួយច្បាប់មកវិញ៖

    គូ រស់ស្ងួនភ្ងាបងសែននឹក                               បងសូមរំលឹកគូ រស់ខ្លះ

    សឺណែវសំរេចជ័យជំនះ                                  ទំហំធំណាស់លើក្រដាស។

    យើងរួបរួមជាធ្លុងមួយ                                     ស្រីប្រុសត្រូវជួយទាំងក្មេងចាស់

    ត្រូវពួតដៃគ្នាយ៉ាងរហ័ស                                 រួសរាន់បង្រះពីពួកខ្មាំង។

    រួចពីតស៊ូដេញបារាំង                                      យើងត្រូវប្រឆាំងអាមេរិចកាំង

    ដែលចូលជ្រៀតជ្រែកមកចាត់តាំង                 បង្កើនកំលាំងខាងជំនួយ។

    កលល្បិចខ្មាំងថ្មីជ្រៅណាស់អូន                     បើអស់បងប្អូនមិនខំជួយ

    ព្រួតគ្នាដេញវាយើងជួបទុក្ខព្រួយ                   ព្រោះខ្មាំងវាជួយអូសទាញយើង។

    អោយចូលក្នុងពួកលោកសេរី                        ដែលជាបូរីបង្កភ្លើង

    សង្រ្គាមដុតរោលងាប់ពួកយើង                      ដើម្បីតំលើងធនធានវា។

    ហេតុនេះយើងត្រូវស៊ូប្តេជ្ញា                            ដេញវាអោយផុតដែនខេមរា

    ទើបយើងបានក្សេមក្សាន្តក្នុងគ្រួសារ              បានរស់រក្សាកូនតូចធំ។

    បងសូមគូ រស់ឆ្លៀតឱកាស                            នៅក្នុងឱកាសវ៉ាកងធំ

    មកមើលមកលេងទន្លេធំ                               មករួមរៀបចំទ្រនំយើង។មុឹង


 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ