សហការ-ឧបត្ថម្ភ       
 
  • គូលីកំនែន (ត)


    ផ្លូវថ្មី

    ក្រោយខ្មាំងបារាំងចូលមកប្លន់ប្រទេសយើងវិញ ប្រជាជនខ្មែរយើងគ្រប់ជាន់ថ្នាក់ហើយសំខាន់

    ប្រជាជនកសិករស្រីប្រុស ក្មេងចាស់បានក្រោកឡើងគ្រប់តំបន់។នាមឺុនអ្នកជំនួញ សិស្សានុសិិស្ស

    ព្រះសង្ឃ បានរកគ្រប់វិធីប្រឆាំង នឹងការជិះជាន់នៃខ្មាំងបារាំង។

    ពិតមែនតែពួកអាណានិគមនិយមបារំាង នឹងជ្រៀតជ្រែកចក្រពត្តិអាមេរិចកាំងបានប្រើកលល្បិច

    ល្បួងកំហែងដុតសំលាប់យ៉ាងឃោរឃៅ កំលាំងប្រជាជនខ្មែរបានរីកធំជាលំដាប់នៅគ្រប់ខេត្តក្នុង

    ប្រទេស។ ប្រជាជនបានជួយឧបត្ថម្ភគ្រប់ផ្លូវ ខ្លះអោយកូនទៅតស៊ូrnខ្លះជួយប្រាក់ ជួយអង្ករ ខ្លះជួយ

    ថ្នាំ ខ្លះជួយបន់ព្រះអោយឈ្នះ។ល។

    ក្រោយដែល លឹមជូនដូងទៅស្វាយដូនកែវបានប្រហែលជិតប្រាំថ្ងៃមឹុងបានប្រលងជាប់ចេញពី

    វិទ្យាល័យ ហើយបានធ្វើការក្នុងរាជការ។ នៅខែត្រព្រៃវែងrnមឹុងបានស្គាល់គ្រួសារអ្នកស្រុក

    និងនាមឺុនជាច្រើន។ គាត់បានសំនាក់ក្នុងផ្ទះមានរបង ជាមួយនឹងគ្រួសារអ្នកពេជ្រណារី។

    គ្រួសារនេះបានរាប់អានមឹុងដូចសាច់ញាតិ។ អ្នកគ្រូ គូរស់ប្អូនជីដូនមួយអ្នកពេជ្រណារី បាន

    រាប់អានមឹុងយ៉ាងស្មោះត្រង់ហើយជិតស្និទ្ធ។ ស្ទើររាល់ថ្ងៃអាទិត្យ រឺ ថ្ងៃបុណ្យគ្រួសារ គូរស់

    បានបបួលមឹុងទៅជួបជំុ បាយទឹក រឺ បបួលគ្នាដើរលេង។

    ល្ងាចអាទិត្យមួយខែចែត្រ មឹុង និង អ្នកគ្រូ គូរស់ អ្នកពេជ្រណារី និងគ្នាច្រើនទៀតបាននាំគ្នា

    ចុះទៅដើរលេងវាលប្រាំង ដើរយកខ្យល់អាកាស រកទិញចាប។អ្នកគ្រូ គូរស់ និង មឹុងបាន

    ជជែកគ្មានជក់មាត់សើចយ៉ាងរីករាយ ខ្យល់អាកាសបានផាត់ច្រានអ្នកទាំងពីរអោយឃ្លាត

    ឆ្ងាយដាច់ពីគេ។ អ្នកគ្រូ គូរស់បានផ្តើមសួរថា៖

    -មុឹងឯងរៀនជំនាន់ណា?

    -រៀនជំនាន់ គូរស់ឯង។ យើងប្រលងសេហ្វទីហ្វីការធំ បន្ទប់ជាមួយគ្នា។ ខ្ញុំបានខ្ចីក្រដាសផ្តិច

    គូរស់ ឯងផង ហើយទាំងខំប្រឹងប្រជ្រៀតគេឯងជួយមើលឈ្មោះអោយគូរស់ឯងទៀត…។

    -អរគុណហើយដែលបានជួយខំមើលឈ្មោះខ្ញុំនោះ។ ចុះនៅវិទ្យាល័យពួនជ្រកកន្លែងណាក៏

    ខ្ញុំមិនដែលប្រទះមុខម្តងសោះ។

    -ធម្មតាស្រីៗនៅវិទ្យាល័យស្គាល់រាប់អាននិយាយរក តែអ្នករៀនពូកែ សូត្រមេរៀនបារាំង

    និងកូនលោកធំៗ អ្នករៀនខ្សោយកាន់កន្ទុយគេៗ មិនស្គាល់ទេ…។

    -និយាយមិនត្រូវទេ។ ក្រែងតែគេ ឯខ្ញុំៗមិនប្រកាន់អ្នកខ្សោយ អ្នកពូកែឡើយ…។ ណ្ហើយ

    ឈប់និយាយពីរឿងវិទ្យាល័យទៅ ឥលូវមឹុងឯងមិនគិតរកគូស្រករទេ រឺ?

    អ្នកបងពេជ្រណារី បានប្រាប់ខ្ញុំថា មុឹងឯងឧស្សាហ៍ទៅលេងផ្ទះលោកចៅហ្វាយណាស់។

    ម៉េចពេញចិត្ត អាមំុ រឺ សុវណ្ណា ស្រលាញ់ណាមួយប្រាប់ខ្ញុំ ចូលចិត្តអាមំុកូនលោក រឺ សុវណ្ណាក្មួយ

    លោក។ បើមិនហ៊ាននិយាយខ្ញុំជួយ។ ខ្ញុំតែពេញចិត្តនរណាហើយ ខ្ញុំជួយទាល់តែសំរេច…។

    -ខ្ញុំគ្មានគិតដូចគូរស់ ឯងស្មានទេ។ រឿងផ្ទះសំបែងស្រេចម៉ែ-ឪទុកដាក់ចុះ។

    -ចង់អស់សំនើចណាស់ ស្រេចលើម៉ែឪ! ខ្ញុំខុសមឹុងឯងស្រលះ។ ខ្ញុំបើចូលចិត្តនរណា ខ្ញុំប្រាប់

    ម៉ែឪភ្លាម។ តែមឹុងឯងអាល័យគិតតែផ្កាយលើមេឃ…។ត្រូវចេះមើលផ្កាជិតខាងក្នុងរបងជាមួយ

    ផង។

    -រាល់ព្រឹក ខ្ញុំបានបេះផ្កាម្លិះក្នុងរបងយើង។គូរស់ឯងមិនឃើញ រឺ?ដែលឃើញខ្ញុំមើលផ្កាយស្រែក

    យំរកព្រះចន្ទអណ្តែតអណ្តូងពីអង្កាល់?។ បើខ្ញុំហៅរកខ្ញុំហៅគូរស់ ឯងចំៗតែម្តង…។

    -នេះបានចំ! គ្មានចេះទាល់សោះតែម្តង។ គ្មាននរណានិយាយឈ្នះមុឹងឯងទេ។ខ្ញុំដើរលេងរាល់

    ល្ងាចជាមួយក៏មិនធុញដែរ…។ អាមំុចិត្តគេមិនដូចយើងទេ។ គេមិនអើពើនយោបាយទេគំនិត

    គេឆ្ងាយពីយើងណាស់ កំុទៅលេងនឹងគេញឹកពេក។

    មឹុងបានមើលមុខអ្នកគ្រូគូរស់ គ្មានចេញស្តី ហើយបន្តដំនើរទៅមុខទៀតបន្ទាប់មកអ្នកគ្រូហុច

    បារីទៅមឹុងនិយាយថា៖

    កាលពីថ្ងៃ ព្រហស្បតិ៍ ខ្ញុំសីុលាងផ្លាស់លោកគ្រូសារ៉ុម។គេអោយបារី ខ្ញុំមិនជក់។ ខ្ញុំនឹកឃើញ

    មឹុងឯងក៏ទុកយកមកអោយ ខ្ញុំដាក់ជាមួយផ្កាម្លិះក្រអូបទេ…។

    -ក្រអូប! ។ មឹុងបានឆ្លើយហើយដើរបែបគិតអ្វីផ្សេងៗ។មួយស្របក់ក្រោយមឹុងបាននិយាយ៖

    -គូរស់ លឺស្នូរកាណុងទេ! ឃ្អឹលៗរាល់នាទីតែម្តង។គេបាញ់គ្នានៅឯណា! ប្រហែលបាញ់គ្នា

    នៅព្រំដែនព្រៃវែងទេ រឺ លឺថាភ្នំរោងដំរីជាសំបុកខ្មែរឥស្សរៈ។ខ្ញុំលឺថាពួកវាមានរោងចក្រផងនៅ

    ព្រំដែន ហើយលឺថាពួកបារាំងចូលមិនចុះទេ ពីអាទិត្យមុនលឺថាកងទ័ពពោធិកំបោបានចូលមក

    ដល់បន្ទាយព្រៃនគរដែលជាបន្ទាយសីុវត្ថាកាលបះវាយបារាំងជាន់មុន។

    -មឹុងឯងចូលចិត្តនិយាយរឿងឆ្ងាយណាស់…។ ខ្ញុំមិនចង់គិតរឿងអស់ទាំងនេះទេ តែនឹករឿងនេះ

    ពិបាកណាស់។ លឺថាគេជិតចាប់ទាហានផង រឺ?

    -ខ្ញុំបានដឹងថាបារាំង និង អាមេរិចកាំង បានបង្ខំបៅដោយអោយចេញច្បាប់ចាប់កូនវៀតណាម

    អោយចូលធ្វើទាហាន។ ត្រង់ស្រុកខ្មែរយើងមិនទាន់ឃើញច្បាប់នៅឡើយហើយមិនដឹងជា

    បារាំងអាមេរិចកាំងដាក់ស្នៀតដូចស្រុកវៀតណាម រឺមួយទៀតក៏ដាក់ស្នៀតបោកបន្លំយ៉ាង

    ណាទេ…។

    -វីវរហើយ បើដូចនោះអស់បានសុខហើយ បំនងយើងពីរនាក់យ៉ាងណាទៅ?

    -បំនងអ្វី?

    -ស្អប់តែធ្វើពើទៀត! នៅតែមិនព្រមយល់។ បើមិនយល់ក៏ហីចុះគេនិយាយថាមុឹងឯងជាមនុស្ស

    ត្រឹមត្រូវស្លូតហើយហ្នឹងណាស់។ ពូប្លុងតុងហឹុមបានមកលេងផ្ទះខ្ញុំអាទិត្យមុននិយាយប្រាប់ខ្ញុំថា

    មឹុងឯងល្អនឹងអ្នកធ្វើការជាមួយណាស់ ហើយចេះការពារមិនអោយបារាំងរំលោភលើ។

    អ្នកធ្វើការនៅក្រសួងមឹុងឯង វៀតណាមក៏ដូចខ្មែរសរសើរមុឹងឯងណាស់…។ គេបន់អោយតែមឹុង

    ឯងឡើងធ្វើនាយក្រសួងនៅខេត្តនេះដល់បារាំងទៅស្រុក។

    -ខ្ញុំមិនសប្បាយនិងធ្វើការទេ។ គ្រាន់តែដើរទៅត្រង់ណាក៏មានពួកគិញដើរតាមដែរ។កាលពី

    អាទិត្យមុន បារាំងចៅហ្វាយខ្ញុំហៅខ្ញុំទៅកិនបន្ទោសថាខ្ញុំមិនចេះធ្វើការ ខ្ញុំបានឆ្លើយតបទៅវិញថា

    បើខ្ញុំគ្មានសមត្ថភាពដេញខ្ញុំចោលទៅ ខ្ញុំមិនអង្វរទេ។បារាំងមើលមុខហើយសួរខ្ញុំថា៖ ចង់ជាប់គុក

    ទេ។ ខ្ញុំបានសួរវិញថា៖ ខ្ញុំមានទោសអ្វី បារាំងនៅស្ងៀម។មួយស្របក់ក្រោយគាត់ប្រាប់ខ្ញុំថា៖

    បើចង់សុខត្រូវចេញពីស្រុកខ្មែរព្រោះគិញប៉ងចាប់។ធ្វើនយោបាយមិនបានទេនៅស្រុកខ្មែរមិនដូច

    ស្រុកបារាំងឡើយ។ អាទិត្យមុន ខ្ញុំបានដាក់ពាក្យមួយសូមផ្លាស់ទៅភ្នំពេញrnប៉ុន្តែបារាំងមិន

    បានឆ្លើយ….។

    -ខ្ញុំមិនចង់អោយមឹុងឯងផ្លាស់ទេ។

    -នៅទីនេះយូរទៀតមិនបាន។ ខំៗមានរឿងធំជាប់គុកឥតប្រយោជន៍…។

    -មុឹងឯងធុញទ្រាន់នឹងផ្ទះសព្វថ្ងៃ រឺ ? អ្នកបងពេជ្រណារី គាត់ចិត្តបានណាស់។ ពិតមែនតែគាត់មិន

    ទាន់មានផ្ទះសំបែង តែគាត់ស្គាល់ចិត្តថ្លើមយើងណាស់។គាត់ទុកមឹុងឯងដូចប្អូនបង្កើត..។

    -នៅក្នុងពួកបារាំងខូចខ្លួន។ ឃើញតែបៀ ឃើញតែសំនូកrnឃើញតែស្រា ឃើញតែស្រី ឃើញតែ

    យសស័ក្តិ ឃើញតែត្បូងទាំងគ្រាប់…។ យ៉ាងយូរមួយអាទិត្យទៀតខ្ញុំផ្លាស់ហើយ។ តែខ្ញុំមិនភ្លេច

    ចិត្តថ្លើម គូរស់ ឯងចំពោះខ្ញុំទេ ខ្ញុំកត់ទុកមិនភ្លេច។

    -ឃ្អឹល! ស្នូរកាណុងញាប់រន្ថាន់ បានបង្អាក់មឹុងអោយឈប់និយាយ។មុឹងផ្ទៀងត្រចៀកស្តាប់

    ហើយចាប់និយាយត៖

    -ថ្ងៃនេះកាណុងបាញ់ញាប់តែម្តង…។ តែលឺស្នូរកាណុង ខ្ញុំនឹកដល់បងខ្ញុំណាស់។ កាលខ្ញុំនៅ

    វិទ្យាល័យ បងដូងបានជាប់គុក។ គាត់បានរត់ចេញពីគុក។តាំងពីនោះមក ខ្ញុំមិនដែលបាន

    ដំណឹងពីគាត់ម្តងសោះ។ ខ្លះថាគាត់ធ្វើឥស្សរៈ ខ្លះថាស្លាប់!ខ្លះថានៅសៀម! ឱកាសណានឹង

    បានជួបគាត់!

    -ខ្ញុំលឺថាឈ្មោះ នូ ដូង ធ្វើមេឥស្សរៈ តំបន់កញ្រ្ជាចហ្នឹង រឺ បងមឹុងឯង?

    -ប្រហែលជាគិញបារាំងបានដឹងថា បងខ្ញុំនៅតំបន់នេះហើយមើលទៅបានជាបារាំងចៅហ្វាយ

    ខ្ញុំប្រាប់អោយខ្ញុំចេញពីស្រុកខ្មែរកំុនៅនាំមានគ្រោះថ្នាក់។

    និយាយដល់ត្រឹមនេះមឹុងឈប់។ គាត់ហូតកូនក្រដាសទក់មួយមើលមានសេចក្តីថា៖

    មកដល់ប្អូនសំលាញ់!

    បងមានសេចក្តីត្រេកអរដោយដឹងថា ប្អូននៅជិតបងជាពន់ពេកrnហើយបានដឹងថាប្អូនសុខ

    សប្បាយជាទេ។ ឯចំនែកបងវិញ បានចេញពីប្រទេសសៀមហើយឆ្លងមកដល់តំបន់បូពា៌

    ទិសនេះបួនខែហើយ។ ប្រទេសសៀមចង្អៀតណាស់ ព្រោះចក្រពត្តិអាមេរិចកាន់កាប់។

    ការតស៊ូរបស់ប្រជាជនយើង បានកើនរីកធំនៅគ្រប់ខែត្រ តែការបុករុករបស់ខ្មាំងក៏កាន់តែ

    ខ្លាំងឡើងដែរ។ អាណានិគមនិយមបារាំងនឹងជ្រៀតជ្រែកអាមេរិចកាំងបានចាត់តាំងពួក

    ចោរជាច្រើនក្រុមអោយក្លែងខ្លួនថាជាពួកតស៊ូ។

    ការតស៊ូរបស់យើងពិបាកវេទនាយូរអង្វែង ប៉ុន្តែប្រាកដជាមានជ័យជំនះ។

    ចុងបំផុតជំរាបម៉ែ ឪ ព្រមទាំងមាមីងបងៗ ទាំងអស់គ្នាផងថា បងបានសេចក្តីសុខសប្បាយ

    ជាទេ ហើយទាល់តែបានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យបានត្រលប់មកវិញ។

                                                                                                                  បងលាហើយ

                                                                                                                          ដូង

    មើលសំបុត្រនេះចប់ មឹុងបត់ទុកវិញដើរគ្មានស្តី។អ្នកគ្រូ គូរស់ បានសួរ៖

    -មុឹងឯងមានរឿងអ្វី? ខ្ញុំជ្រុលសំដីទៅលើ រឺ?ប្រាប់ខ្ញុំផង ក្រែងខ្ញុំជួយបានខ្លះ។សំបុត្រអាមំុ

    និយាយស្អី?

    -មិនមែនដូចនោះទេ។ គូរស់ ឯងជានារីគាប់ចិត្តរបស់ខ្ញុំ។តែ…តែណ្ហើយខ្ញុំមិននិយាយទេ

    ថ្ងៃស្អែកចាំដឹង ឥលូវយើងមើលទេសភាពវាលស្រែប្រាំងម្តងវិញ។បើសំលេងខ្ញុំបានខ្ញុំរាប់

    ដើមឈើ រាប់ចាបដែលហើរទាំងហ្វូងៗ នៅប្របព្រៃអោយគូរស់ឯងស្តាប់…។

    -អា រស់ៗ (សំេលងមួយបានហៅ)

    -គូរស់ អ្នកបងពេជ្រណារី គាត់ស្រែកហៅយើងហើយ។តស់យើងដើរទៅរកគាត់។

    អ្នកទាំងពីរបានបណ្តើរគ្នាដើរ មករកអ្នក ពេជ្រណារី ហើយមឹុងបាននិយាយត៖

    -ខ្ញុំចាំស្អែកមិនបានទេ! គូរស់ដឹងទេស្អែកនេះ!

    -មានរឿងអ្វីចំលែក?

    -ស្អែកនេះម៉ែខ្ញុំមកលេង។ ព្រឹកស្អែកខ្ញុំ ត្រូវទៅមើលការអូរាំងអូវ…។គូរស់ឯងមើលថែទាំ

    គាត់ផង។

    ដំណឹងនេះបានធ្វើអោយអ្នកគ្រូ គូរស់ សើចសប្បាយrnលាន់មាត់ប្រាប់ទៅអ្នកពេជ្រណារីថា៖

    គ្រាន់តែទៅមើលការអូរាំងអូវ ហើយស្អែកអ៊ំអញ្ជើញមកក៏មឹុងខ្វល់ដែរអ្នកបង…។

    -សូមបងទទួលពាក្យគាត់ផង ហើយសូមកំុអោយគាត់ពិបាកចិត្តពេក។

    -ម៉េចខែពិសាខ រឺ កត្តិក។ អាសាធទៅកំុអោយយូរពេក។(អ្នកពេជ្រណារីបានជួយត្រេកអរ)

    -កំុថាមួយថ្ងៃ គង់តែមួយខែ ប្រាំខែ ក៏ខ្ញុំអាចមើលគាត់បានដែរ។(អ្នកគ្រូ គូរស់បានឆ្លើយ

    ញញឹមដាក់មឹុង)

    -អរគុណនឹងសំដីនេះណាស់។ តស់យើងល្មមទៅផ្ទះថ្ងៃលិចហើយ..(មឹុងបានតឿន)។

    អ្នកដើរកំសាន្តទាំងអស់ បាននាំគ្នាមកផ្ទះវិញ។អ្នកគ្រូ គូរស់ បានចូលជើងក្រានចៀនចាប..។

    ម៉ោង ៨ គេបាយរួចមឹុងបានលាទៅផ្ទះគាត់។

    ដល់បន្ទប់ មឹុងបានរៀបចំកំនាត់អង្រឹងភួយមុង។បន្ទាប់មកគាត់អង្គុយលើកៅអីមុខតុទាញ

    បារី ដែលអ្នកគ្រូ គូរស់ អោយមកជក់ រួចទាញដងប៉ាកាសរសេរថា៖

    គូរស់ជាទីគាប់ចិត្ត

    គូ-រស់ ស្ងួនភ្ងាបងសូមលា                              គូ រស់ពំុងារនៅអោយសុខ

    កំុព្រួយបារម្ភនាំកើតទុក្ខ                                 នៅអោយបានសុខខំធ្វើការ។

    បងទៅតស៊ូដេញពួកខ្មាំង                              បារាំងអាមេរិចចក្រពត្រា

    ព្រោះបើនៅយូរឃើញខកការ                        ចូលក្នុងបន្លាអន្ទាក់វា។

    ស្ថានការណ៍ស្រុកយើងរឹតចង្អៀត                  ខ្មាំងវាចេញស្នៀតគ្រប់កលការ

    ចូលមកជ្រៀតជ្រែកប៉ងប្រាថ្នា                       ចាប់កៀបចាប់កៀររើសពលរេហ៍។

    ឯករាជ្យក្លែងក្លាយចាប់ទាហាន                      បើយើងមិនហ៊ានរកផ្លូវទេ

    មុខតែយើងស្លាប់ចោលកេរ្តិ៍                          រក្សាពួកគេអោយបានខ្ពស់។

    បងលា គូរស់ដោយអាក់អួល                       ចិត្តបងរមួលនឹក គូរស់

    តែទ្រាំនៅទៀតឃើញមិនរស់                      បងលា គូរស់ឃ្លាតទៅឆ្ងាយ។

    គូរស់ នៅអោយគួរខំប្រឹង                            កំុនឹកទន្ទឹងទៅនាយ

    ព្រោះការតស៊ូនៅវែងឆ្ងាយ                         ចក្រពត្តិមិនងាយចុះចាញ់រ៉ា។

    គូរស់ ប្អូននៅខំធ្វើការ                                 ពង្រឹងស្មារតីអោយបានក្លា

    កំុផ្អែកកំុពឹងលើវាសនា                               ត្រូវប្តេជ្ញារក្សាសិទ្ធិ។

    បងចេញទៅមុខខំប្រឹងឆ្ការ                          តស៊ូតវ៉ាទាមទារសិទ្ធិ

    បងនឹងមកហៅរស់វរមិត្ត                             ចូលទៅរួមមិត្តជួយតស៊ូ។

                                                                                        (មឹុង)

    សរសេរចប់ មឹុង មើលហើយមើលទៀត។ ដល់ម៉ោង ៩ មនុស្សប្រុសពីរនាក់បានចូលក្នុង

    បន្ទប់មឹុង។ ភ្ញៀវម្នាក់បានខ្សឹបប្រាប់មឹុងថា “ដល់ពេលហើយយើងត្រូវទៅ”។ ម្នាក់ទៀត

    បានយកកំនាត់អង្រឹងភួយមុង….។មឹុងបានច្រកសំបុត្រក្នុងស្រោមហើយដាក់ក្រោមពូក។

    បន្ទាប់មកគាត់ក៏បានចេញទៅតាមមនុស្សពីរនាក់នោះ….។

 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ