សហការ-ឧបត្ថម្ភ       
 
  • គូលីកំនែន (ត)


    លុះមើលចប់ លឹមបានប្រគេនសំបុត្រទៅលោកគ្រូៗបានសួរថា៖

    ឯងយល់ដូចម្តេចសំបុត្រនេះ? ឯងត្រូវជួបយឹម។ ឯងមុខជាដឹងរឿងរ៉ាវច្រើនទៀត។ឯងស្គាល់

    យឹមជាក់លាក់ទេ?

    …ស្គាល់ជាក់លាក់ណាស់។ខ្ញុំព្រះករុណាហៅគាត់តែលោកគ្រូៗ ហើយកំុតែជាប់ម៉ែឪចាស់ៗ

    កំុអីមិនត្រលប់មកភូមិវិញទេ នៅជាមួយគាត់ឯបាស័កព្រះត្រពាំងរហូតស្រេច…។

    -យឹមពីដើមឈ្មោះរឿង។ លោកគ្រូបានកាត់គាត់បានរៀនសាលាបារាំងដល់ថ្នាក់លេខមួយ

    រួចបានចូលធ្វើទាហានជើងក្រហមទៅច្បាំងស្រុកបារាំងនៅសង្រ្គាម ១៩១៤-១៨។ ក្រោយសង្រ្គាម

    យឹមបានលាចេញពីកងទ័ព ហើយបានចូលធ្វើកម្មករនៅប្រទេសបារាំង។គាត់បានរស់នៅស្រុក

    បារាំងបាន៤-៥ ឆ្នាំដែរ ហើយសរសើរស្មារតីសេរីភាពនឹងសមភាពប្រជាជនបារាំង។មកដល់ស្រុក

    ខ្មែររបស់យើងវិញ បានពីរឆ្នាំយឹមត្រូវរាជការចាប់អោយធ្វើទាហានជើងក្រហមម្តងទៀតពាក់

    ដោយ។ កាលប្រជាជនយៀកណាមបះវាយបារាំងនៅកូសាំងសីុនបារាំងបានកេណ្ឌខ្មែរអោយទៅ

    បង្រ្កាប។ យឹមត្រូវបារាំងបញ្ជូនទៅដែរ អំពើឃោរឃៅរបស់កងទ័ពអាណានិគមបារាំងធ្វើអោយយឹម

    ប្រឆាំងវិញជាច្រើន។ មិនគ្រាន់តែមិនចាប់ធ្វើបាបប្រជាជនដូចទាហានបារាំងដែលច្រើនចាប់ស្រី

    កូនក្រមំុ សំលាប់កូនក្មេង ប្លន់យកមាសប្រាក់ យឹមបានជួយឧបត្ថម្ភដល់ប្រជាជនស្រុកស្រែចំការ

    ទៅវិញ។ គាត់ទៅដល់មុនបារាំង កាលណាគាត់បានបើកផ្លូវអោយប្រជាជនរត់គេចយកទ្រព្យធន

    ធានទៅលាក់។ យឹមធ្វើរបៀបនេះមិនបានយូរទេ។ ក្រោយមកបារាំងវាពិនិត្យដឹង យឹមដឹងខ្លួន

    ក៏បាននាំពួកគាត់រត់ តែបារាំងតាមបាញ់ខ្ចាត់ខ្ចាយ។យឹមម្នាក់ឯងបានគេចរួច ហើយត្រូវរបួសយ៉ាង

    ខ្លាំងនៅជើងឆ្វេង។ ហេតុនេះហើយបានគាត់ដើរខ្ញើចៗ។បារាំងរកគាត់មិនឃើញក៏បានលុបឈ្មោះ

    ថាស្លាប់ ក្រោយពិនេះ យឹមបានទាក់ទងជាមួយអ្នកតស៊ូយៀកណាមជាច្រើននាក់ហើយគាត់ក៏បាន

    ប្រែឈ្មោះ លាក់ខ្លួនពួននៅបាស័កព្រះត្រពាំង។គាត់គ្មានទីលំនៅនឹងទេ គាត់ផ្លាស់ឈ្មោះញឹក

    ណាស់។ គាត់ជាមនុស្សល្អយុត្តិធម៌ពិត។

    -ខ្ញុំព្រះករុណាស្គាល់តំលៃគាត់ពិតហើយ។ កន្លះឆ្នាំនៅជាមួយគាត់ ខ្ញុំព្រះករុណាបានយល់ដឹង

    ស្គាល់រឿងការបដិវត្តស្រុកធំៗ…។

    -យឹមជាអ្នកចូលចិត្តដាស់ប្រជាជនណាស់។ ឯងត្រូវទៅជួបគាត់កំុខាន។

    -ខ្ញុំព្រះករុណាចូលចិត្តណាស់។ គាត់សំនាក់នៅកន្លែងណាភ្នំពេញ…។

    -គាត់សំនាក់ផ្ទះលោកដូង នៅក្រោយវត្តបូទុមខាងជើងស្រះក្រោយដំនាក់មួយសង់ថ្មី។ឯង

    ស្គាល់គាត់ហើយ មិនចាំបាច់យកសំបុត្រពីអញទេ។

    -មិនចាំបាច់សំបុត្រទេ ខ្ញុំព្រះករុណាស្គាល់គាត់ហើយ។តែខ្ញុំព្រះករុណាមកនេះមានបំណង

    មួយ មុននឹងចេញពីភូមិយើងទៅ ខ្ញុំព្រះករុណាសូមផ្ញើធាតុបីនឹងព្រះអង្គលោកគ្រូផង…។

    ថារួចលឹមប្រគេនធាតុបីកញ្ចប់ទៅលោកគ្រូ លោកគ្រូហៅក្មេងយកទៅដាក់ក្នុងទូ។បន្ទាប់លោក

    មានពុទ្ធដីកា៖

    អន្ទិតឯងកំុអាលទៅណាវិញ។ អញមានកិច្ចច្រើនផ្តាំផ្ញើឯងទៀត…។

     លាភូមិកំនើត

    ព្រឹកថ្ងៃបន្ទាប់ថ្វាយបង្គំលោកគ្រូ ពេលថ្ងៃកំពស់ចុងឈើrnនៅផ្ទះលឹមមានមនុស្សក្មេងចាស់មក

    ជំុ។ ពូស្វាយនិងមីងពតបានមកជូនដំនើរអោយពរថា៖

    -ទៅអោយបានសុខសប្បាយ! រកសីុអោយប្រកប ឈ្នះមារសត្រូវ! អើតៗភូមិដើមអំពិលផង!

    កំុចោលយូរពេក!។

    តាមុយពិតតែនៅរហូតចុងភូមិខាងត្បូង ក៏ខំឆ្លៀតមកជូនដំនើរផ្តាំផ្ញើលឹមដែរ។

    -ទៅខំរកសីុអោយមែនទែន។ សន្សំលុយអោយបានត្រឹមមកជាវថ្លុកស្រែត្រពាំងខ្មោចម៉ែឪឯងវិញ។

    អាចារ្យគឹមបានមកសូមទោសលឹមថា៖ ពូខំនិយាយអុងប៉ាងថាវកំុអោយអូសស្រែឯងដែរតែគាត់

    មិនស្តាប់។ គាត់ប្រាប់ពូថា អោយឯងនៅផ្ទះនេះមួយខែទៀតចុះ គាត់មិនទាន់ដាក់ស្រូវភ្លាមទេ។

    ពូគ្មានអីអោយឯងទេ ពូបានតែក្រមាមួយនេះដែលមីងឯងទើបតែនឹងកាត់ពីកីម្សិលមិញអោយ។

    ហឺុយកទៅគ្រាន់នឹងដណ្តប់ផ្លាស់ងូតទឹក។ កំុខឹងនឹងពូ ថាពូមិនជួយអ្នកភូមិយើងអោយសោះ។

    អ្នកយិនប្រពន្ធខ្មោចអន្ទិតអិនក៏បានមកតំអូញដែរ។រងកម្មមែនគូលីជប៉ុនព្រាត់ប្រាស់អស់ហើយ។

    លឹមមុខស្រងូតបានលាអ្នកជូន។ គាត់លីអង្ករហើយកណ្តៀតបង្វេចមួយដើរចេញទៅជើងសំដៅ

    ទៅថ្នល់ខាងលិចភូមិចាំរទេះសេះ។ ក្មេងៗរត់ស្រតាមគាត់ខ្លះជួយកាន់បង្វេច ខ្លះទៀតដណ្តើម

    ថង់អង្ករ។ មីងពត និង មីងអ៊ូប្រពន្ធអាចារ្យគឹម បានជូនមកថ្នល់ដែរ។

    កន្លះម៉ោងក្រោយរទេះសេះដឹកជ្រូកមួយមកពីត្បូងលឹមហៅជិះ។rnអ្នកជូនដំនើរបានស្រែកអោយ

    ពរម្តងទៀត៖

    ទៅអោយសុខសប្បាយ! កំុភ្លេចភូមិយើង! ឆាប់មកវិញ។

    លឹមបានអើតកពីរទេះសេះលើកដៃស្រែមកវិញ៖ លាហើយសូមនៅអោយបានសុខសប្បាយ។

    រទេះសេះបរមកជើងដល់ក្បាលថ្នល់ ព្រែកឫស្សី ព្រែកត្នោតស្ពានជ្រោយតាអោក..។ មកដល់

    ស្ពានកូនកាត់លឹមចុះពីរទេះ ដើរសំដៅទៅក្រោយវត្តបូទុមជ្រុងខាងជើងជាប់ស្រះក្នុងដំនាក់

    មួយសង់ថ្មីសួររក ផ្ទះលោកដូង។ ឡើងចូលទៅក្នុងផ្ទះឈ្នួលមួយក្នុងរបងដំនាក់លឹមបានឃើញ

    ឧបាសកខើចជើងអង្គុយនៅកំពុងតែមើលសៀវភៅម្នាក់ឯង។លឹមបានគួរសមជំរាបសួរ

    -សុខសប្បាយទេ! ភ្លេចខ្ញុំហើយ រឺនៅលោកគ្រូ?

    បាទសុខសប្បាយទេ! អញ្ជើញមកមានការអី?

    -ខ្ញុំឈ្មោះលឹមកូនសិស្សលោកគ្រូម៉ក់…។

    -អញ្ជើញអង្គុយមក។ ម៉េចសុខសប្បាយទេ?។ លោកបងបានស្រួលព្រះអង្គទេ ខ្ញុំទន្ទឹងមើលតែ

    ផ្លូវប្អូន…។

    លឹមបាននិយាយប្រាប់ភេទការណ៍ ក្នុងគ្រួសាររបស់គាត់។យឹមបានជួយរំលែកទុក្ខហើយបាន

    លួងលោមថា៖

    -ការព្រាត់ប្រាស់នេះ គឺបណ្តាលមកពីសង្រ្គាមចក្រពត្តិ។បើចង់ស្រួលចង់សុខទាល់តែយើង

    ប្រឹង។ ខ្ញុំចង់ដឹងពីប្អូនបន្តិច។

    ដល់ឃ្លានេះ យឹមឈប់និយាយ។ គាត់អើតមើលឆ្វេងស្តាំចោលភ្នែកមើលនាឡិកាឃើញ

    ម៉ោង១០កន្លះ។ បន្ទាប់មកគាត់និយាយ ត៖

    -ខ្ញុំមានពេលខ្លីណាស់ថ្ងៃនេះ…។ ណ្ហើយខ្ញុំជំរាបអោយដឹងហើយទៅចុះ សូមប្អូនកំុប្រាប់

    នរណាអោយសោះ។ ខ្ញុំចង់ដឹងពីប្អូនបន្តិច….។

    -ការធ្ងន់ រឺស្រាល?

    -ប្អូនដឹងស្រាប់ហើយ លោកបងម៉ក់បានប្រាប់ប្អូនសព្វគ្រប់ហើយrnបានជាអោយលោកប្អូនមក។

    ផ្ទះនេះមិនមែនជាផ្ទះខ្ញុំទេ ម្ចាស់ផ្ទះបានត្រូវជាប់ឃំុនៅគុកហើយមួយខែទៀតនឹងត្រូវកាត់

    ទោស។ ដូងបានអោយដំណឹងមកតាមប្អូនមឹុងគាត់ថាត្រូវតែរត់ចេញពីគុក ដើម្បីទៅរកគ្នាវាយ

    បារាំង។ មឹុងប្អូនដូងទៅផងមិនទាន់បាន ព្រោះត្រូវអោយនៅរៀនទៀត។ខ្ញុំយល់ថាប្អូនបំពេញ

    កិច្ចនេះបានៗជាខ្ញុំផ្ញើសំបុត្រហៅប្អូនមក តើប្អូនជូនដូងទៅស្វាយដូនកែវបានរឺទេ?

    -ខ្ញុំមិនប្រសប់ទេ តែត្រេកអរនឹងបំពេញភារៈនេះ។

    -ប្អូនជូនដល់ស្វាយដូនកែវត្រលប់វិញចុះ…។

    -ខ្ញុំមិនត្រឡប់វិញទេ ទៅរហូតជាមួយហើយ…។

    -ស្រេចតែជជែកគ្នាទៅថ្ងៃក្រោយចុះ។ បើប្អូនយល់ព្រមដល់ថ្ងៃអាទិត្យពេលព្រឹកចូរប្អូនជួបមឹុង

    ទាក់ទងជាមួយគ្នារកថ្នាំសង្កូវលុយកាក់ និងរើសថ្ងៃអោយបានស្រួល…។

    -បាទ!

    ម្យា៉ងទៀតត្រូវរក្សាសំងាត់អោយមែនទែន កំុអោយបែកការ ខ្ញុំមួយអាទិត្យទៀតក៏ត្រលប់ទៅ

    ស្រុកក្រោមវិញ។

    និយាយដល់ត្រង់នេះ នាឡិកាភ្លេងព្យួរនៅជញ្ជាំងបានទូងប្រាប់ថាrnម៉ោងដប់មួយខ្វះប្រាំ។

    យឹមក្រោកពាក់អាវស្លៀកខោបណ្តើរនិយាយបណ្តើរ៖

    -ខ្ញុំស្តាយណាស់ដោយមិនបាននៅជជែកយូរ។ ខ្ញុំត្រូវខានមិនបានជួបបងខ្ញុំនៅផ្សារកាប់គោ

    ម៉ោង ១១នេះ ប្អូនឯងនៅសំនាក់ឯណា?

    -ខ្ញុំសំនាក់នៅវត្តលង្កា។

    -បើដូចនោះអញ្ជើញទៅសិនចុះ។ ដល់ស្អែកព្រឹកថ្ងៃអាទិត្យមកជួបប្អូនមឹុងនៅកន្លែងនេះ។

    សូមប្អូនកំុអោយបែកការអោយសោះ។

    ថាចប់យឹមនិងលឹមចញពីផ្ទះហើយអ្នកទាំងពីរក៏បានលាគ្នា…។

 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ