សហការ-ឧបត្ថម្ភ       
 
  • គូលីកំនែន (ត)


    ប្តូរផ្លាស់ដូចទាវ និង ឯក

    លឹមទៅពោធិចិនតុងបានដប់ថ្ងៃ ព្រឹត្តិការណ៍ច្រើនចំលែកបានកើតឡើងរវាង។គ្រួសារនាងហេង

    និងមេឃំុផាន់។អ្នកភូមិដើមអំពិលបានយកចិត្តទុកដាក់គ្រប់គ្នាពីរឿងនេះ។គ្រួសារនាងហេង

    ដែលបានទទួលគ្រោះថ្នាក់ផ្ទាល់បានប្រជំុគ្នា។ពូស្វាយបានប្រមូលប្រពន្ធនិងកូនស្រីគាត់ មក

    សួរដណ្តឹងរកផ្លូវដោះស្រាយ៖

    -ក្រហេង មេឃំុផាន់មកពីអាទិត្យមុននិយាយអ្វីខ្លះ?

    -គាត់បានមកបញ្ជោរគ្រួសារយើង។គាត់ថាខ្ញុំមុខស្រស់រាងសមម្រាមដៃដូចបន្លាក្រូច កំភួនជើង

    តូចល្អ មិនគួរឡើយនៅធ្វើស្រែទេ។រូបរាងខ្ញុំសមជាអ្នកក្រុងធ្វើឃុនអ្នកម្នាងធ្វើលោកជំទាវ

    លោកស្រី បើមិនដល់ប្រពន្ធទីមួយហោចណាស់ក៏បានធ្វើប្រពន្ធទី៣ រឺស្រីលោកចៅហ្វាយដែរ។

    គាត់ថា លោកចៅហ្វាយស្រលាញ់ខ្ញុំ សរសើរភួយគដែលខ្ញុំត្រូវគេកេណ្ឌត្បាញជូនលោកថា

    លោកសំរាន្តមិនលក់ បាយមិនឆ្ងាញ់ហើយចង់លែងប្រពន្ធលោកទាំងពីរ ហើយដេកយប់ថ្ងៃស្រមៃ

    ឃើញខ្ញុំ នៅនែបនិត្យនិងលោកជានិច្ច។គាត់ថាគួរណាស់តែខ្ញុំជួយជីវិតលោកចៅហ្វាយផង។

    រួចពីសរសើរគ្រប់គាត់បានហុចកញ្ចប់ម្សៅនិងទឹកអប់ សាប៊ូក្រអូប សំពត់ព្រែបីម៉ែត្រ ព្រមទាំង

    ផ្លែក្រូចម្នាស់នំចិនមួយកញ្ចប់ផង ហើយថាជាជំនួនលោកចៅហ្វាយផ្ញើមកជូន។

    -ក្រហេងឯងបានប្រាប់គាត់ដូចម្តេចវិញ? (ពូស្វាយបានបញ្ជាក់)។

    -ខ្ញុំជំរាបគាត់ថា ខ្ញុំជិតការហើយ សូមកំុអោយមករវីរវល់ទៀត ខ្ញុំបានបង្វិលប្រដាប់ប្រដាទៅគាត់

    ទាំងអស់។តែពីព្រឹកមិញនេះគាត់មកទៀត មនប៉ូលិសពីរនាក់មកផង។គាត់កំហែងចង់ចាប់ខ្ញុំ។

    ខ្ញុំបានអង្វរគាត់ថាកំុអាលប្រញាប់ពេក។គាត់បានប្រាប់ខ្ញុំថា លើកទីបីគាត់លេងមែនទែនហើយ។

    -រឿងក្រហេងនេះពិបាកណាស់ តើម៉ែវាគិតដូចម្តេច? មីងពតគិតមួយស្របក់ឆ្លើយៈ

    -ពីម្សិលមិញ យាយចាន់ភូមិត្បូងបានជួបអញ។គាត់បានអោយយោបល់ថា យើងមានសំនាងគួរ

    ណាស់តែផ្តាច់ពីអន្ទិតលឹម ហើយលើកក្រហេងអោយទៅលោកចៅហ្វាយ។គាត់ថាបើកូនគាត់

    វិញ គាត់ជូនលោកចៅហ្វាយស្រេច មិនអោយវាទៅកាយដីត្រាំភក់ដល់ណាទេ។

    -ម៉ែវាឯងយល់ស្របតាមយាយចាន់​ រឺ?

    -ចំនែកអញគ្មានយោបល់ទេ។ បើក្រហេងវាចង់នៅកាយដីនៅជាមួយអន្ទិតលឹមទៅបើចង់បាន

    ស្រនុកមានសំពត់មាសពេជ្រពាក់នឹងគេ ទៅនៅជាមួយចៅហ្វាយទៅ។មេឃំុផាន់គេសុខចិត្ត

    សងបណ្ណាការទៅតាង៉ែតវិញ…។

    -ចំនែកអញមិនយល់ស្របតាមឯងទេ។ អញអ្នកស្រែមិនចង់អោយកូនចៅទៅនាមឺុនទេ។ឯង

    មិនលឺក្រហេងប្រាប់ទេថា លោកចៅហ្វាយមានប្រពន្ធពីររួចទៅហើយនៅមានកៀន

    កោះទៀតតាមអញដឹងមីខ្វែនភូមិក្រសាំងនេះ ក៏ស្រីមេឃំុផាន់នាំអោយលោកដែរ។ណ្ហើយមុន

    នឹងសំរេចអញចង់ដឹងក្រហេងសិនតើឯងគិតដូចម្តេច?

    -យើងបានទទួលជំនួន និងពាក្យតាង៉ែតរួចហើយៗនៅជាងមួយខែទៀតយើងនិងរៀបការ។

    បងលឹមបានទាំងមកនៅផ្ទះយើងកាលចំរូតអស់មួយខែ។ខ្ញុំបានស្គាល់ចិត្តគាត់ឃើញថា គាត់

    អាចជាទីជំរករបស់ខ្ញុំបាន។យើងប្រាកដជានៅជាមួយគ្នាយ៉ាងសុខ កំុថាលោកចៅហ្វាយ គង់

    តែកុងសីក៏ខ្ញុំមិនអាចបែកចិត្តពីបងលឹមបានឡើយ។ឪមិនចាំទេយប់មួយបងលឹមបានខ្ចីសាស្រ្តា

    ទាវ-ឯកវត្តត្បូងយកមកមើល។ព្រឹកឡើងខ្ញុំនិងគាត់ជាន់អង្ករពីរនាក់ ខ្ញុំបានប្រាប់គាត់ពីដំនើរ

    អាចារ្យឆេង ហើយគាត់បានពន្យល់ខ្ញុំអំពីសេចក្តីស្នេហាrnស៊ូស្លាប់រវាងទាវនិងឯក។ខ្ញុំបានសន្យា

    ថា ខ្ញុំសុខចិត្តប្តូរផ្តាច់រស់នៅជាមួយគាត់ ដូចទាវបានប្តូរផ្តាច់ជាមួយនិងឯក ប្រកែកមិនព្រមធ្វើ

    ស្នំមហេសីព្រះរាមា។

    -អញក៏ពេញចិត្តលឹមណាស់ដែរ។ (ពូស្វាយបានកាត់) អន្ទិតលឹមត្រឹមត្រូវស្រលាញ់ការងារ។

    វាឆ្លាតនិយាយត្រូវតាមគំនិតអញ។ម៉ែវាចាំទេ កាលថ្ងៃសីលមួយយើងមកពីវត្តវិញ អាចារ្យឆេង

    បានមកជំហរអួតពន្យល់យើងថា យើងរាស្រ្តត្រូវទទួលធ្វើការចិញ្ចឹមអ្នករាជការ ស្តេចមន្រ្តី ដូច

    ដៃជើងនឿយហត់សំរាប់ក្រពះ..ហើយយើងនឿយហត់វេទនា ព្រោះយើងមិនបានកសាងពីជាតិ

    មុនអោយបានក្រាស់ក្រែល។

    ចំពោះរឿងនេះ អន្ទិតលឹមមានយោបល់ផ្ទុយ។បានឆ្លើយថា៖ “យើងមិនត្រូវអណ្តែតអណ្តូងលើ

    រឿងដែលយើងមិនដឹងពិតនោះទេ។យើងមិនអាចជជែកឃើញជាក់ស្តែងថាជាតិមុនយើងកើត

    ជាអ្វី ហើយជាតិក្រោយក៏មិនដឹងទៅជាអ្វីដែរ។យើងត្រូវពិនិត្យមើលប្រវត្តិមនុស្សនៅលើដីនេះ

    ដែលមានហេតុភេទជាក់ស្តែង។យើងឃើញហើយថារាស្រ្តក្រីក្រសព្វថ្ងៃគឺត្រូវពួកបារំាងជប៉ុន

    ជិះជាន់។ ក្តីសុខ ក្តីសម្បូណ៌បានពិតប្រាកដដល់មនុស្ស បើកាលណាមនុស្សខំធ្វើការទាំងអស់

    គ្នាពិតៗហើយគ្មានអ្នកមានអ្នកក្រ។សំដីវានេះចំជាត្រូវអញដេកគិតទៅរឹតឃើញកាន់តែត្រូវ

    កាន់តែពិត។នៅស្រុកយើងនេះ អុងប៉ាងថាវត្រូវជើងបារំាងសែស បានយកប្រាក់មកបុល

    ចងការ ហើយរាល់ឆ្នាំ អ្នកភូមិយើងបានលក់ស្រែអោយគាត់ធ្លាក់ទៅជាខ្ញុំគាត់។នៅពេលយើង

    សព្វថ្ងៃ ពួកអុងប៉ាងថាវ បានត្រូវកងទ័ពជប៉ុនទិញឈើចំនេញរាប់លានរៀល ឯចំនែកយើងជា

    រាស្រ្តបានត្រូវពួកវាចាប់កេណ្ឌគូលី។

    -ក្រៅពីចំនេះនិយាយត្រូវ អន្ទិតលឹមមានរូបរាងឆោមមិនអន់ជាងកំលោះស្របាលៗវាទេនៅ

    ភូមិយើង។មើល៍ម៉ែវាយល់ឃើញយ៉ាងដូចម្តេច?

    -អញយល់ដូចឪវាដែរ

    -អញស្មានថាឯងត្រូវយាយចាន់ភូមិត្បូងទាក់បានហើយឯងដឹងទេយាយចាន់នេះជាអ្នកដឹកញី

    ប្រសីុឈ្មោល កំុទៅជឿគាត់ផ្តេសផ្តាស។មីខ្វែនភូមិដើមក្រសំាងធ្លាក់ខ្លួនអាវាសែសព្វថ្ងៃដោយ

    កញ្ចាស់ចាន់មកបោកយកទៅអោយថី ផែនទីដំបូង។តើឥលូវយើងស្របគ្នាស្រលាញ់លឹមហើយ

    ដូចនេះយើងត្រូវអោយក្រហេងគេចពីក្រញាំមេឃំុផាន់។តាមអញ អញបានស្នើដន្លងយើងរួច

    ហើយ ថាអោយក្រហេងទៅនៅសំងំលាក់ខ្លួនឯផ្ទះគាត់ទំរាំដល់ថ្ងៃការ។តើឯងយល់ដូចម្តេច?

    -ខ្ញុំយល់ស្របពេញទៅតាមឪ។ខ្ញុំអាចជួយថែទាំងគាត់ផង។

    -បើដូចនោះ ស្អែកទៅនៅជាមួយចុះ។

     សង្រ្គាមចក្រពត្តិ

    ក្រោយពីលឹមចេញទៅធ្វើគូលីជប៉ុន តាង៉ែតចាប់នឿយឡើងវិញ។គាត់ឃ្វាលគោរែកទឹក។ល។

    ឯចំនែកយាយម៉ុកក៏ត្រូវធ្វើការសព្វសរពើក្នុងផ្ទះ។ពូស្វាយបានមកលេងនឹងគាត់ជាញឹកនិយាយ

    ពីរឿងនាងហេង នឹងរកមធ្យោបាយបង្វែងដាននាងហេងពីមេឃំុផាន់។

    ដូចសេចក្តីសំរេច គ្រួសារពូស្វាយ នាងហេងបានមកនៅជាមួយតាង៉ែត យាយម៉ុក។ចាប់តាំងពី

    នាងហេងមកលាក់ខ្លួនពួននៅផ្ទះគាត់យាយ តាចាស់ៗរីកមុខរីកមាត់នាងហេងបាជំនួសដៃយាយ

    ម៉ុកស្ទើរគ្រប់កិច្ចការក្នុងផ្ទះ…។នាងបោសសំអាតផ្ទះសំបែហរៀបចំបាយទឹក។រាល់យប់នាងដង

    តឹកដាក់ផ្ទិលទុកបៀតសសរទ្រូង ហើយរៀបហឹបស្លាជិតដំនេកយាយតា។នាងបានឆ្លៀតចុះ

    ទៅដីពេលស្ងាត់ដាក់ចំបើងមើលភ្នក់ភ្លើងគោ។ក្រោយពីបោសសំអាតនិងថែឆ្នាំងអំបែង នាង

    ហេងបានវៃគវាល់ៗល្ងាចស្ទើរតែគ្មានឈប់។

    យាយម៉ុកពេញចិត្តកូនប្រសាគាត់ពន់ពេក គាត់បនលាន់មាត់ខ្សឹបប្រាប់ប្តីគាត់ថាឪវាឃើញទេ

    នាងហេងឧស្សាហ៍ធ្វើការណាស់។វាស្រលាញ់កូនយើងពិត។ម្ង៉ៃៗវារាប់ថ្ងៃគិតពេលអន្ទិតលឹម

    ត្រលប់មកវិញ។សួរដំណឹងលឹមញឹក…។

    តែសេចក្តីរីករាយយាយតា មិនបានយូរទេ។មួយអាទិត្យក្រោយនាងហេងមកលាក់ខ្លួនជាមួយ

    ពូស្វាយបានមកត្រហេបត្រហបទាំងថ្ងៃត្រង់ឡើងហៅយាយតានិយាយប្រាប់ស្ទើរតែដាក់ក្តិតដល់

    កន្ទេលមិនទាន់៖

    -អ្នកដន្លងដឹងទេ។ ពីព្រឹកមិញនេះ មេឃំុផាន់បាននំប៉ូលិសបីនាក់ ប្រដាប់សុទ្ធតែកាំភ្លើងមករក

    ចាប់ក្រហេង។ឥលូវទៅវិញហើយ តែបានស្រែកប្រាប់អ្នកភូមិថា អោយជួយរកក្រហេងពួនផង។

    មេឃំុផាន់ថាម៉េចអញ្ចឹងហើយ។បើដូចនោះឃើញថាក្រហេងនៅផងមិនបានទេ ត្រូវអោយវាគេច

    ទៅនៅឆ្ងាយ។

    ដំណឹងធ្វើអោយតាង៉ែត ខឹងញ័រច្រលោតស្ទុះក្រោកចូលទៅក្នុង រើសយកដាវមួយចេញមក។

    គាត់និយាយដោយក្រោធថា៖ អាផាន់នៅឯណា!គ្នាវាប៉ុន្មាននាក់។វាចង់ល្បងចាស់រឺ?

    គុនដំបង រឺល្បុក្តតោប្រាប់មក។អញអោយទាំងអាផាន់ ទាំងប៉ូលិសវាយវាអោយបែកអំពិល

    អំពែក វាចង់ស្លាប់ រឺ?ដាវនេះគឺកេរខ្មោចឪ ដែលបានកាន់យកទៅនៅទ័ពអាចារ្យស្វាវាយ

    បារាំង…។មកនាងហេងកូនស្រីឪ ទៅជាមួយឪអោយអាផាន់ចាប់ល្បងមើល។

    ថាដល់ឃ្លានេះ គាត់ស្ទុះចុះទៅដី។យាយម៉ុកបានឃាត់ថា “ឪវាអើយ!កំុខ្លាំងពេកឈប់ទៅ

    េមឃំុផាន់ទៅបាត់ហើយ។ស្តាប់ដន្លងយើងនិយាយវិញ…”។

    លុះដល់តាង៉ែតរំសាយខឹង ពូស្វាយបានចាប់និយាយ “តាមខ្ញុំធ្លាប់ស្គាល់ផាន់មិនទុកអោយ

    យើងសុខទេ។យើងទទឹងមុខគាត់មិនបានទេ។គាត់បានចាប់ពង្រាត់កូនគេបួនដងហើយ។

    កញ្ចាស់ចាន់ទៀតក៏ឆ្នើមណាស់ដែរ ដើរតែបោកលួងលោមដឹកញីប្រសីុឈ្មោល។យើងត្រូវរក

    វិធីអោយក្រហេងចេញពីភូមិ។នៅនេះទៀតមិនបានទេ។តាមយោបល់ខ្ញុំៗ ស្នើអោយដន្លងទៅ

    លក់អង្ករឯភ្នំពេញ នាំក្រហេងទៅជាមួយផង ដល់ត្រលប់មកវិញ ត្រូវនៅសំរាកតាមស្រុកចំការ

    ទិញបន្លែ ត្រលាច ល្ពៅ ឃ្លោកសំារប់ការកូនយើង។ត្រូវសំរាកនៅចំការយូរបន្តិច បង្អង់ជិតថ្ងៃ

    ការចាំមក ហើយពេលនោះអន្ទិតលឹមត្រលប់ពីពោធិចិនតុងវិញ។

    សេចក្តីស្នើពូស្វាយបានទទួលយល់ព្រមគ្រប់គ្នា។តាង៉ែត យាយម៉ុក នាងហេងបានទទួលរួមគ្នា

    ខំធ្វើអង្ករ។តែពីរយប់គាត់ជាន់បាន៥ ហាប ផ្ទុកដាក់រទេះរួចស្រេចគាត់ក៏បបួលគ្នាទាំងបីនាក់

    បរទេះគោមកឡើងថ្នល់ខាងលិចភូមិ ហើយបរមកជើងសំដៅទៅភ្នំពេញ។នៅលើថ្នល់រទេះឡាន

    ឈ្នួល រទេះឡានសឹកជប៉ុន រទេះឡានតូចរបស់លោកបារាំងខ្មែរបានបើកវីចុះវីឡើងឆាបបង្អើល

    រទេះគោអោយធ្លាក់ថ្នល់។នាងហេង និង យាយម៉ុកជិះរទេះ។នាងហេងបរតាង៉ែតដើរមុខរទេះចាំ

    ចាប់រទេះគោវេលាដែលមានរទេះឡានជែង រឺ ចៀសរទេះគាត់បរបានមកដល់ចាក់អង្រែក្រោម

    តាង៉ែត បញ្ឈប់រទេះគាត់អោយគោសីុស្មៅ ហើយបបួលកូនប្រពន្ធបាយថ្ងៃនៅលើសាលាឆទាន

    មួយគ្មានជញ្ជាំង។

    ថ្ងៃរសៀលតាង៉ែតចាប់គោទឹមឡើងបរទៅទៀត។គាត់បរបណ្តើរគាត់ខឹងរោលរាលបណ្តើរ។គាត់

    ប្រាប់ប្រពន្ធកូនថា៖

    ថ្នលអស់នេះសុទ្ធតែអញឆ្ការ អញកាប់ អញលើក អញរែកដីចាក់ទាំងអស់។គ្មាននរណាធ្វើក្រៅពី

    រាស្រ្តទេ។ដល់ឥលូវបានចាក់ជ័រស្អាត គេបែរជាឃាត់ទាំងមិនអោយអ្នកស្រែបរទេះគោផងដោយ

    គេថាដែកកង់ជីកខូងដីអោយឆាប់ខូចថ្នល់។ធម្មតារាស្រ្តមិនដែលបានបេះផ្លែផ្កាពីញើសឈាម

    របស់ខ្លួនទេ…។

    តាង៉ែតនិយាយត្រង់នេះបន្តិចត្រង់នោះបន្តិចអោយចប់តាមផ្លូវ។មកដល់ក្បាលស្ពានជ្រោយតាអោក

    ចូលទីក្រុង តាង៉ែតហុចខ្សែគោទៅអោយនាងហេងបរវិញ ហើយរអ៊ូប្រាប់ប្រពន្ធកូនថា៖

    -អាផាន់ហ៊ានប្រមាថមើលងាយអញមែន។វាប្រើអំនាចមកចាប់កូនប្រសាយើងrnនាំអោយយើង

    អំពល់មកលក់អង្ករភ្នំពេញ ក្នុងស្រុកគេមានសង្រ្គាម។

    ពេលនេះភ្នំពេញស្ងាត់មានមនុស្សដើរមួយៗ រទេះឡានសឹកជប៉ុន បានធ្វើជាម្ចាស់ក្រុងភ្នំពេញបើក

    លឿនច្រវាត់មើលតែហោះវូចុះវូឡើង ចេញពីបន្ទាយមួយទៅបន្ទាយមួយដែលបោះនៅគ្រប់សាលា

    រៀនក្រុងភ្នំពេញ។អ្នកក្រុងមានធនធានបានបណ្តោះប្រពន្ធកូនទ្រព្យសម្បត្តិ អោយជួលផ្ទះនៅស្រែ

    ចំការគេចគ្រាប់បែក។ឯចំនែកអ្នកក្រុងទ័លក្រវិញ មិនដឹងរត់ទៅពួននៅកន្លែងណា ក៏នៅរកសីុធ្វើ

    គូលីរងគ្រាប់បែកចាំតែស្លាប់នៅភ្នំពេញ។ខ្លះសីុឈ្នួលចាំយាមផ្ទះអោយគេ។អ្នកចំការភាគច្រើន

    ឈប់យកបន្លែមកលក់ផ្សារភ្នំពេញ ហើយអ្នកស្រែក៏មិនសូវដឹកអង្ករ ស្លឹកអុសមកលក់ដែរ។

    ហេតុនេះវេលាឃើញរទេះអង្ករតាង៉ែត ចិន វៀតណាម ខ្មែរ ត្រេកអររត់ចេញពីផ្ទះមកដណ្តើមគ្នា

    ទិញ។ខ្លះទិញមួយចុង ខ្លះទិញបីតៅ ខ្លះទិញដប់ហាប។តែមួយផ្លូវពីវត្តតាកែវមកស្ពានកូនកាត់

    តាង៉ែតលក់អង្ករដាច់អស់។គាត់ត្រេកអរលាន់មាត់ប្រាប់ប្រពន្ធកូនថា៖ ចំលែកណាស់លើកនេះ

    លក់ឆាប់ដាច់ ហើយមិននឿយពពាយនាយមួយម៉ាត់ផង។

    គាត់បរសំដៅទៅផ្សារសីុលិបសំរាកឈប់យប់នៅកន្លែងខាងត្បូងផ្សារ។ពេលយប់ភ្នំពេញស្ងាត់

    ជាងពេលថ្ងៃទៅទៀត។រាជការបានគ្របចង្កៀង តាមផ្លូវកំុអោយមានពន្លឺចំាងឆ្ងាយការពារកំុ

    អោយយន្តហោះមើលដឹងជាទីក្រុង។តាង៉ែតគ្មានហ៊ានទៅឆ្ងាយពីរទេះគាត់ទេ។គាត់បបួលកូន

    ប្រពន្ធគាត់សំរាក ដើម្បីនឹងយកកំលាំងបរទេះព្រឹកត្រលប់ទៅចំការវិញ។

    លុះព្រឹកឡើងតាង៉ែតបានដាស់ប្រពន្ធគាត់អោយដាំបាយ រៀបចំប្រដាប់ប្រដាដាក់រទេះ ហើយ

    គាត់ក៏បរទេះយកអង្ករមួយតៅប្រគេនលោកក្មួយគាត់ដែលគង់នៅវត្តប្រលោម។

    ភ្នំពេញមិនបានសុខសប្បាយជាទេ លោះថ្ងៃតិចណាស់អ្នកក្រុងមិនរត់ចូលរូងត្រង់សេ។ស្ទើរ

    រាល់ព្រឹកល្ងាច យប់កញ្ចែ លឺដូចឆ្កែលូបញ្ចេញសូរសព្ទប្រាប់អ្នកក្រុងអោយរត់ពួនលាក់ខ្លួនគេច

    គ្រាប់បែកថាមានយន្តហោះ អាមេរិចកាំងមកទំលាក់គ្រាប់បែកសំលាប់។នៅលើចិញ្ចើមថ្នល់

    មានជីករូងត្រង់សេក្រងិចក្រងក់ទុកសំរាកអោយអ្នកដំនើររត់ចូលពួន នៅពេលយន្តហោះខ្មាំង

    មកដល់។តាង៉ែតឃើញស្ថានការណ៍ដូចនេះបារម្ភជាខ្លាំងក្នុងចិត្ត។គាត់មិនធ្លាប់រត់គេចគ្រាប់

    បែក បើកញ្ចែស្រែក គាត់មិនដឹងជារត់ចោលរទេះគោយ៉ាងណាហើយមិនដឹងជានាំប្រពន្ធកូនរត់

    ទៅខាងណា។គាត់បរទេះបណ្តើរ គាត់គិតបណ្តើរ។គាត់ខំដេញគោអោយដើរលឿនលើផ្លូវ

    ក្រោយវត្តបូទុម រួចបត់តាមផ្លូវវាលមេរុខាងជើងវាំង។ដល់ជ្រុងខាងត្បូងវាលមេរុផ្លូវផ្សារសីុញែ៉ក

    គាត់កាច់រទេះគាត់តំរង់ទៅជើងចំមុខវត្តប្រលោម។មដល់វត្តប្រលោមបៀតរូបស្តេចគំលង់តា

    ង៉ែតបញ្ឈប់រទេះ។កំពុងយកអង្ករមួយល្អីពីរទេះ ស្រាប់តែលឺសំលេងឆ្កែលូមុនដំបូងល្វើយបន្តិច

    ទៅខ្លាំងឡើងៗ ប្រាប់ថាមានយន្តហោះអាមេរិចកាំងមកទំលាក់គ្រាប់បែក។យាយម៉ុកភ័យឆោឡោ

    ស្រែកឪវាយើងទៅខាងណា?

    តាង៉ែតទំលាក់អង្ករចោលនាំប្រពន្ធកូនគាត់ចូលទៅវត្តចោលរទេះចោលគោ។កញ្ចែឈប់ស្រែក

    សូរស័ព្ទសន្ធឹកយន្តហោះបានបញ្ចេញលឺសូរក្អុលធ្ងន់ ហើយមួយស្របក់ក្រោយគេលឺមាត់មនុស្ស

    ច្របូកច្របល់គ្នា៖

    -លើកនេះមកមែនទែនហើយ។ សូរនេះមិនមែនយន្តហោះជប៉ុន។បបួលគ្នាក្រាបប្រយ័ត្ន…។

    -មើលគ្រោះថ្នាក់មិនឃើញទេ ញាតិញោមអើយខំភាវនាធម៌ទៅ! យាយម៉ុកភ័យស្លំាងបាន

    ទន្ទេញញាប់មាត់ថា៖ “ព្រះពុទ្ធ! ព្រះធម៌! ព្រះសង្ឃ!” នាងហេងភ័យញ័រមាត់ បានខ្សឹបសួរ

    តាង៉ែតថា៖ បើយើងមានគ្រោះថ្នាក់តើបងលឹមទុក្ខសោកយ៉ាងណាទៅ?​តើម៉ែឪខ្ញុំព្រួយដូចម្តេចទៅ?។

    តាង៉ែតបានកំលាលើកទឹកចិត្តប្រពន្ធគាត់ថា៖ “កំុភ័យព្រួយហួសពេក វាគ្មានអ្វីទេ។ខំនឹកគុណ

    រតនត្រ័យ…។ស្រេចលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃ។


 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ